ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកស្រីជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងសង្កាត់ទាំង៥ជាបន្តបន្ទាប់នៃខណ្ឌព្រែកព្នៅ ដើម្បីត្រៀមដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ។
ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នៅខណ្ឌព្រែកព្នៅ ។
លោក ឃួង ស្រេង បានផ្តាំផ្ញើដល់សមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀតទៅលើការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋដែលបានមករកអាជ្ញាធរឱ្យជួយ, ជំរុញការ អភិវឌ្ឍមូលដ្ឋាន ជាពិសេសទៀតគឺបន្តពង្រឹងសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដែលធ្វើឱ្យប្រជាពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត មានសុខដុមរមនាក្នុងការរស់ នៅនិងប្រកបរបររកស៊ីលើកតម្កើងជីវភាពគ្រួសារ។
លោកបន្តថា៖ យើងជាអ្នកបម្រើ ឯប្រជាពលរដ្ឋជាចៅហ្វាយ ពេលបងប្អូនមានការលំបាកយើងជាអ្នកចេញមុខដោះ ស្រាយនិងគិតគូរពីសុខទុក្ខរបស់បងប្អូន។
លោក ឃួង ស្រេង បន្តទៀតថា៖អ្នកការពារ និងអ្នកអភិវឌ្ឍន៍ជាតិមានមុខដដែលៗគឺគណបក្សប្រជាជនកម្ពុជា ជា ពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ដែលបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥បានឱ្យដឹងថា៖ក្រោយពីលោក ឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅមក បានធ្វើឱ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កើតមានខ្វាត់ខ្វែង សំណង់បុរី សំណង់លំនៅឋាន អគារសាធារណៈនានាបានកើតឡើងយ៉ាងព្រោងព្រាតនឹកស្មានមិនដល់ធ្វើឱ្យតំបន់ព្រែកព្នៅដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅពេលនេះពោរពេញទៅដោយការអភិវឌ្ឍប្រកបដោយមោទនភាព៕
ដោយ ៖ សំរិត