ខេត្តស្វាយរៀង ៖ លោកបណ្ឌិត ជ័យ សុន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រៃអង្គុញ និងលោក ហូ វុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃអង្គុញក្រុងបាវិតអញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៏របស់គណបក្សសង្កាត់ព្រៃអង្គុញ អាណត្តិទី ៤ ឆ្នាំ ២០១៧-២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អណ្ណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧នៅស្នាក់ការបក្សសង្កាត់ព្រៃអង្គុញ ក្រុងបាវិតនារសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០២២។
ក្នុងពិធីនេះក៏មានការចូលរួមពីលោក លឹម សៀងហេង ប្រធានគណបក្សប្រជាជនក្រុងបាវិតលោក តុកគឹមសាយ និងលោកពេជ្យសាវាន់ លោកលោកស្រីក្រុមការងារសមាជិកគណបក្ស ក្រុងសាខាបក្ស ភូមិ សង្កាត់ ព្រមទាំងក្រុមការងារជាច្រើននាក់ផងដែរ។
លោក ជ័យសុនក៏ដូចជា លោក ហូវុទ្ធី បានបញ្ជាក់ ពីសកម្មភាពការងារ ដែលបានអនុវត្ត រយៈពេល ៥ ឆ្នាំកន្លងមកនេះយើងមាន
ការអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ ជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែ ក៏នៅមានចំណុចខ្វះខាត មួយចំនួន ទាមទារឲ្យយើង រួមគ្នាដោះស្រាយនឹងអភិវឌ្ឍ ក្នុងគោលដៅ ឆ្ពោះទៅរកជ័យជំនះ នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ នោះគឺ ការផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សអោយ ទូលំទូលាយ និងជ្រួតជ្រាបដល់ សមាជិកគណបក្ស ធ្វើឱ្យការអប់រំសតិអារម្មណ៍ ត្រូវតែបន្តធ្វើ សារចុះសារឡើងច្រើនដង ក៏ដូចជា ការគ្រប់គ្រងស្ថិតិ ប្រជាពលរដ្ឋអោយបានហ្មត់ចត់។
លោក ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការបក្ស សង្កាត់ព្រៃអង្គុញ ដែលបានអនុវត្តកន្លងមក សម្រេចបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈពិសេសជម្រុញ ដល់គណបក្ស សង្កាត់ ឲ្យយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស បងប្អូនប្រជាពលរដ្ឋ បានទទួល ការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូស និងគ្រប់ៗគ្នា ស្របទៅតាមគោលនយោបាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបាន ស្វះស្វែង ក្នុងការរកទិញវ៉ាក់សាំង ដើម្បីចាក់ជូន ដល់ប្រជាពលរដ្ឋយើងដោយមិនគិតថ្លៃ។
លោក ក៏បានសំណូមពរ ត្រូវយកចិត្តទុកដាក់ ថែរក្សាការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ពិសេស ជំរុញការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ក្នុងគោលដៅ មិនត្រឹមធានាបាន សុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋយើង ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ ពួកគាត់ រឹតតែមានជំនឿ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល យើងមួយកម្រិតថែមទៀត ពេលនោះ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលខាងមុខ យើងពិតជាទទួលបាន ជោគជ័យជាក់ជាពុំខាន ៕
ដោយ៖យឹម សុថាន