ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងធ្វើតេស្តលើពលរដ្ឋ ២លាននាក់ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍

ចែករំលែក៖

នៅថ្ងៃទី២៣ខែមករា នៅរយៈពេលមិនដល់២សប្តាហ៍ទៀត ការប្រកួតកីឡាអូឡាំពិករដូវរងានឹងមកដល់ ទីក្រុងប៉េកាំងបានរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយបានធ្វើតេស្តទៅលើពលរដ្ឋប្រមាណ២លាននាក់រស់នៅតំបន់ជិតទីតាំងរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។
ការធ្វើតេស្តជាទ្រង់ទ្រាយធំ ក្រោយពេលក្រសួងប្រៃសណីយ៍បានស្នើដល់បុគ្គលិកឱ្យបាញ់សម្លាប់មេរោគនៅលើលិខិតផ្ញើមកពីក្រៅប្រទេស បន្ទាប់ពីមានករណីឆ្លងអូមីក្រុងមានប្រភពមកពីសំបុត្រផ្ញើមកពីប្រទេសកាណាដា។ ក្នុងទីក្រុងប៉េកាំងបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៣០នាក់ក្នុងរយៈពេល១សប្តាហ៍កន្លងមក។
អង្គការសុខភាពពិភពលោកក៏ដូចជាមជ្ឈមណ្ឌល គ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា ការឆ្លងកូវីដ-១៩ តាមរយៈសំបុត្រគឺមានតិចតួចបំផុត។
ក្នុងពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្កើនការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ខណៈការប្រកួតកីឡាអូឡំាពិករដូវរងាជិតមកដល់។ ទាំងនោះហើយការគ្រប់គ្រងការឆ្លងរាលដាលកូវីដ -១៩ ក្នុងសហគមន៍គឺជារឿងសំខាន់បំផុតដើម្បីជួយដល់ការប្រកួតកីឡា ប្រព្រឹតទៅយ៉ាងរលូន៕ ដោយ៖ធីរីណា

រូបថត៖Getty


ចែករំលែក៖