នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសនៅថ្ងៃទី២៣ខែមករាថា រដ្ឋាភិបាលនឹងមិនបិទទ្វារម្តងទៀតឡើយ ក្នុងពេលមានពាក្យចចាមអារ៉ាមថា នឹងបិទប្រទេសជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ រដ្ឋាភិបាលបានប្រកាសថា នឹងមិនមានការរឹតត្បិតក្នុងការធ្វើដំណើរនោះឡើយ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានប្រកាសថា បច្ចុប្បន្ន វិស័យសេដ្ឋកិច្ច សង្គម ក៏ដូចជាការធ្វើដំណើរតាមបណ្តារដ្ឋដំណើរការធម្មតា។ ក្នុងករណីមានអ្នកឆ្លងកើនឡើងខ្ពស់នឹងអនុវត្តការគ្រប់គ្រងការធ្វើដំណើរនៅក្នុងតំបន់មានករណីឆ្លងខ្ពស់។
នាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងរាលដាល ទាំងការរស់នៅជាមួយកូវីដ-១៩នាពេលអនាគត ។ នាយករដ្ឋមន្ត្រី Ismail Sabri Yaakobសង្ឃឹមថា ករណីឆ្លងនៅក្នុងប្រទេសនិងថយចុះ ក្រោម១ពាន់នាក់ ដើម្បីប្រកាសជាផ្លូវការថា កូវីដ-១៩ ជាជំងឺធម្មតា ដូចជំងឺផ្តាសាយផ្សេងទៀតដែរ៕ ដោយ៖ធីរីណា
រូបថត៖TTXVN