ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រពន្លះគ្នាជាមួយនឹងម៉ូតូស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តកុងតឺន័រ។

  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នៅភូមិអូរស្ងាត់ ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ។

   សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូនឹងឡានកុងតឺន័រថៃដែលបើកបញ្ច្រាសទិសគ្នាបានបុកគ្នាពេញទំហឹងបង្កឱ្យអ្នកជិះម៉ូតូស្លាប់ពីរនាក់នៅនឹងកន្លែង ។ 

  ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានចុះទៅវាស់វែងធ្វើកំណត់ហេតុ និងបានបញ្ជូនអ្នកស្លាប់ទាំងពីរនាក់ឱ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កហេតុនិងម៉ូតូត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ ស សម


ចែករំលែក៖