ខេត្តតាកែវ ៖ បុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួនត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីបានយកដុំឥដ្ឋគប់ចូលផ្ទះអតីតម្ដាយក្មេក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី២២ខែមករាឆ្នាំ២០២២ នៅចំណុចភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កហេតុខាងលើឈ្មោះឡេង ប៊ុនឡាយ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានយកដុំថ្មគប់ផ្ទះជនរងគ្រោះឈ្មោះមឿង យឿន ភេទស្រី អាយុ៦០ឆ្នាំត្រូវជាអតីតម្ដាយក្មេក មានទីលំនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បណ្ដាលឱ្យបែកកញ្ចក់ទ្វារមួយផ្ទាំង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនចាត់បញ្ជូនបន្តតាមនីតិវិធី៕
ដោយ៖ ស សម