នៅថ្ងៃទី២ខែកុម្ភៈ (ពេលវេលានៅអាមេរិក) មេបញ្ជាការកងទ័ពជើងគោកអាមេរិកបានប្រកាសថា កម្លាំងទាហានរូបណា
បដិសេធចាក់វ៉ាក់សាំងបង្ការកូវីដ- ១៩ ទាំងទាហានក្នុងជួរនិងទាហានបម្រុងនឹងត្រូវដកចេញពីជួរកងទ័ព។
សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់កម្លាំងទាហានជើងគោកអាមេរិកដែលបានបញ្ជាក់ថា ច្បាប់កំណត់ខាងលើបានដើរតួនាទីយ៉ាងសំខាន់ដើម្បីធានាសមត្ថភាពក្នុងការត្រៀមធ្វើសង្គ្រាម ។ សកម្មភាពខាងលើកើតឡើងក្រោយពេលក្រសួងការពារជាតិអាមេរិកអនុវត្តចាក់វ៉ាក់កាតព្វកិច្ចសម្រាប់កម្លាំងទាហានទាំងអស់នៅខែសីហាឆ្នាំ២០២១។
ក្រៅពីកម្លាំងទាហានជើងគោក កម្លាំងផ្សេងៗទៀតរបស់អាមេរិក ដូចជាកម្លាំងទាហានអាកាសក៏បានអនុវត្តវិធានការតឹងតែងដូចគ្នានេះដែរ សម្រាប់ការចាក់វ៉ាក់សាំង ។ មកទល់ពេលនេះមានទាហានអាមេរិក៧៩នាក់ស្លាប់ដោយសារកូវីដ-១៩ ។
អាមេរិកគឺជាប្រទេសមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកឆ្លងជាង៧៦,៦លាននាក់ និងស្លាប់ជាង ៩១៥ពាន់នាក់៕ ដោយ៖សាធី
រូបថត៖TTXVN
រូបថត៖vietnamnet.vn