ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយថ្ងៃចូលឆ្នាំ វៀតណាមមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី៧ខែកុម្ភៈ បានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ដល់ទៅ១៦.៨១៥ករណី គឺកើនឡើងជិត៣ពាន់នាក់បើប្រៀបធៀបនឹងមួយថ្ងៃមុន ។ ទីក្រុងហាណូយជាចំណុចកណ្តាលនៃការឆ្លងកូវីដ-១៩ ដោយរកឃើញអ្នកឆ្លងជិត៣ពាន់នាក់។
ចាប់តាំងពីការផ្ទុះកូវីដ-១៩មកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបជាង ២,៣លាននាក់ ឈរលំដាប់ទី៣៤ក្នុងចំណោមប្រទេសនិងដែនដី២២៥ដែលរកឃើញមានករណីឆ្លងកូវីដ-១៩ ។ ជាមួយគ្នានេះដែរ វៀតណាមមានអ្នកជាសះស្បើយពីកូវីដ-១៩ ជាង ២,១លាននាក់ផងដែរ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មកទល់ពេលនេះវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១៨២លាននាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងបានមួយដូសមានជាង៧៩លាននាក់ និងចាក់ពីរដូសមានជាង៧៤លាននាក់ ។ ចំណែកអ្នកចាក់ដូសជំរុញ(ដូសទីបី) មានជាង២៩លាននាក់ផងដែរ៕ ដោយ៖ សាធី

រូបថត៖TTXVN 


ចែករំលែក៖