ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​ចោរឆក់ទូរស័ព្ទដៃម្នាក់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ បេី​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ចោរឆក់ទូរស័ព្ទដៃម្នាក់​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ខេត្ត​ចាប់ឃាត់ខ្លួន​ បន្ទាប់ពី​រូបគេ​បានធ្វេី​សកម្មភាព​ឆក់ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ដែលជារបស់ក្មេងស្រីសិស្សសាលា​ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ និង ៣០នាទីរសៀល​ នៅចំណុចសាលារៀនសុវណ្ណាភូមិ(ថ្មី) ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

ប្រភពដដែលបន្តថា​ បានបន្តថា​  ហេតុការណ៍​ខាងលេីនេះ​ បង្កឡើងដោយជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ ភេទប្រុស ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ។ 

ប្រភពព័ត៌មាន​ បានឱ្យដឹងទៀតថា​ មុនពេលកេីតហេតុ​ ជនសង្ស័យម្នាក់​ បា​នជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ដែលជារបស់ក្មេងស្រីសិស្សសាលា ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ។

ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ,កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍បិតត្រាំងបានដេញប្រផាត់ចាប់ប្រភីង និងស្ទាក់ឃាត់ខ្លួនជនសង្ស័យ រហូតដល់ចំណុចផ្លូវដើមឈើចាំស្នេហ៍​ ស្ថិតនៅភូមិគគីរ ឃុំបាតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ។ 

ក្រោយ​ឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ៕

ដោយ​៖សហការី​


ចែករំលែក៖