ខេត្តកំពង់ចាម៖ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តីប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ នៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២នេះ បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិ ចំនួន៣ភូមិនៅស្រុកចំការលើ ខេត្តកំពង់ចាម។ ជាក់ស្ដែង ភូមិចំនួន៣ដែលលោក សុខ ផេង ជួបសំណេះសំណាលនាឱកាសរួមមានភូមិ៖ ភូមិបី មានសមាជិកចំនួន ៣៩,ភូមិក្រឡែងកើតចំនួន៦២នាក់ និងភូមិក្រឡែងលិច ចំនួន៣៥នាក់ សរុបសមាជិកទាំងអស់មាន ចំនួន ១៣៦នាក់។
ជាមួយគ្នានេះដែរ លោក សុក ផេង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ ដល់បងប្អូនប្រធានក្រុមបក្សផងដែរ។ លោករដ្ឋលេខាធិការរូបនេះ ក៏បានលើកពីតម្លៃសន្តិភាពដែលយើងមិនអាចកាត់ថ្លៃបាន ហើយយើងរួមគ្នារក្សាអោយបាននូវសន្តិភាពអោយបានគង់វង្ស ស្ថិតស្ថេរ ព្រោះសន្តិភាពបាននាំនូវការអភិវឌ្ឍនទាំងធនធានមនុស្ស ទាំងជីវភាពរស់នៅ ទាំងសម្ភារប្រើប្រាស់ ជាពិសេសជួយដល់គ្រួសារក្រីក្រ ស្រ្តី និងកុមារក្រីក្រ និងបានជួយតភ្ជាប់បណ្ដាញអគ្គីសនី ដល់គ្រួសារពុំមានលទ្ធភាពបង់សេវាតភ្ជាប់បានប្រើប្រាស់។
បន្ថែមពីនេះ លោក សុក ផេង បាននសង្កត់ធ្ងន់ថា៖ បច្ចុប្បន្នក្រុមអគតិបាននិងកំពុងធ្វើចលនាភូតភរ មកដល់ទៀតហើយសូមបងប្អូនមេក្រុមបក្ស ជួយក្រើនរំលឹកដល់សមាជិកខ្លួនកុំឲ្យចាញ់បោកក្រុមអគតិនេះ ដោយយើងរួមគ្នារក្សាសន្តិភាព និងសូមនាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះ។
ដោយឡែកក្នុងពិធីជួបសំណេះសំណាលនោះដែរ ក៏មានការលើកឡើងពីសំណូមពររបស់ក្រុមបក្ស និងចំណុចប្រឈមនាពេលកន្លងមក ដើម្បីស្នើរដល់ប្រធានក្រុមការងារជួយដោះស្រាយ ផងដែរ៕
ដោយ៖សហការី