កម្លាំងប៉ូលិសហុល្លង់ បានសម្រេចចិត្តបើករថយន្តបំបុកជនដៃដល់ដើម្បីទប់ស្កាត់ការរត់គេចខ្លួន។ ជាមួយគ្នានេះដែរ កម្លាំងប៉ូលិសក៏បានប្រើប្រាស់ រ៉ូបឺត ដើម្បីត្រួតពិនិត្យរំសេវផ្ទុះក្រោយពេលជនល្មើសត្រូវបានចាប់ខ្លួន។
នៅថ្ងៃទី២២ខែកុម្ភៈ កម្លាំងប៉ូលិសហុល្លង់បានប្រកាសថា ពួកគេចាប់បានជនដៃដល់នៅក្នុងហាង ដាក់តាំងផលិតផលរបស់ក្រុមហ៊ុនApples ក្នុងរដ្ឋធានី អាមស្ទែរដាម ក្រោយជាច្រើនម៉ោងឡោមព័ទ្ធទីនោះ ហើយនៅទីបំផុតចំណាប់ខ្មាំងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
កម្លាំងប៉ូលិសហុល្លង់បានដាក់ពង្រាយដើម្បីគ្រប់គ្រងស្ថានភាពក្រោយទទួលបានព័ត៌មានថា មានការប្លន់ប្រដាប់អាវុធ និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅក្នុងហាងដាក់តាំងផលិតផល Apple ក្នុងទីក្រុងអាមស្ទែរដាមនៅវេលាម៉ោង១៧ និង៤០នាទីថ្ងៃទី ២២ខែកុម្ភៈ(ពេលវេលាក្នុងតំបន់)។
កម្លាំងប៉ូលិសបានបើករថយន្តបំបុកទៅលើជនដៃដល់ដើម្បីទប់ស្កាត់ការរត់គេចខ្លួនបណ្តាលឱ្យរងរបួសត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។ សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនដៃដល់បានប្រើប្រាស់កាំភ្លើងគំរាមកំហែងចាប់ចំណាប់ខ្មាំង៕ ដោយ៖ សាធី
រូបថត៖ Reuters