ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់​៖​ មានសង្គ្រាមមានសោកវិនាសកម្ម!

ចែករំលែក៖

ភ្នំពេញ​៖​ មានសង្គ្រាមមានសោកវិនាសកម្ម! សង្គ្រាមរវាងរុស្សុីនិងអ៊ុយក្រែន​ទេីបតែចាប់ផ្តេីមនៅថ្ងៃទី២៤​ កុម្ភ:​ ២០២២​ ម្សិលមិញ ដោយមានមនុស្សស្លាប់និងរបួសជាង៣០០នាក់ហេីយ! នេះបេី​តាមប្រភពព័ត៌មានពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅថ្ងៃសុក្រទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ 

លោក​អគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ បានគូសបញ្ជាក់ថា៖​ ជាមតិផ្ទាល់ខ្លួនខ្ញុំទេ​ “សង្គ្រាមឆាប់ចប់​ មានមធ្យោបាយមួយគឺ​ មេដឹកនាំអ៊ុយក្រែនខ្លួនឯង​ឆាប់យល់ព្រមចុះចាញ់និងសុំចរចារ”! តែការសុំចុះចាញ់វាជាវិញ្ញាណសារមួយលំបាកបំផុតសំរាប់ជាតិសាសន៍មួយដែលមានមោទនភាពជាតិនិងអាងបរទេសមួយចំនួនជួយគាំទ្រក្នុងការប្រយុទ្ធរហូតដល់ដង្ហេីមចុងក្រោយ! 

លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ ការប្រយុទ្ធយូរអង្វែងជាមួយរុស្សុី​ មានតែប្រែក្លាយប្រទេសអ៊ុយក្រែនក្លាយជាផេះផង់ប៉ុណ្ណោះ​ ជាក់ស្តែងមកដល់ពេលនេះគ្មានសម្ពន្ធ័មិត្តណាមួយហ៊ានប្តេជ្ញាចិត្តបញ្ជូនកងទ័ពទៅជួយប្រយុទ្ធអ៊ុយក្រែនតទល់ជាមួយរុស្សុីឡេីយ​ បានត្រឹមសំដែងការសោកស្តាយ​ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកំរិតនេះកំរិតនោះប៉ុណ្ណោះ៕​

Having war having tragedies! Russia-Ukraine war started 24th February 2022!

As my personal option, this war can be  quickly ended ONLY by a surrender of Ukraine leadership and take serious negotiations!, but this move must be very hard decision in particular related to proud of independence, sovereignty, democracy, ……, however the decision continue to fight until the last breath it could bring the whole Ukraine down to zero!. At this stage, all of us can see no one can send their troops on the ground to help Ukraine to fight against Russia and with only promises to place hardest economic, political… sanctions!.

ដោយ៖ស​ តារា

 


ចែករំលែក៖