ភ្នំពេញ៖ មានសង្គ្រាមមានសោកវិនាសកម្ម! សង្គ្រាមរវាងរុស្សុីនិងអ៊ុយក្រែនទេីបតែចាប់ផ្តេីមនៅថ្ងៃទី២៤ កុម្ភ: ២០២២ ម្សិលមិញ ដោយមានមនុស្សស្លាប់និងរបួសជាង៣០០នាក់ហេីយ! នេះបេីតាមប្រភពព័ត៌មានពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានគូសបញ្ជាក់ថា៖ ជាមតិផ្ទាល់ខ្លួនខ្ញុំទេ “សង្គ្រាមឆាប់ចប់ មានមធ្យោបាយមួយគឺ មេដឹកនាំអ៊ុយក្រែនខ្លួនឯងឆាប់យល់ព្រមចុះចាញ់និងសុំចរចារ”! តែការសុំចុះចាញ់វាជាវិញ្ញាណសារមួយលំបាកបំផុតសំរាប់ជាតិសាសន៍មួយដែលមានមោទនភាពជាតិនិងអាងបរទេសមួយចំនួនជួយគាំទ្រក្នុងការប្រយុទ្ធរហូតដល់ដង្ហេីមចុងក្រោយ!
លោក ហេង រតនា បានថ្លែងបន្តថា ការប្រយុទ្ធយូរអង្វែងជាមួយរុស្សុី មានតែប្រែក្លាយប្រទេសអ៊ុយក្រែនក្លាយជាផេះផង់ប៉ុណ្ណោះ ជាក់ស្តែងមកដល់ពេលនេះគ្មានសម្ពន្ធ័មិត្តណាមួយហ៊ានប្តេជ្ញាចិត្តបញ្ជូនកងទ័ពទៅជួយប្រយុទ្ធអ៊ុយក្រែនតទល់ជាមួយរុស្សុីឡេីយ បានត្រឹមសំដែងការសោកស្តាយ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកំរិតនេះកំរិតនោះប៉ុណ្ណោះ៕
Having war having tragedies! Russia-Ukraine war started 24th February 2022!
As my personal option, this war can be quickly ended ONLY by a surrender of Ukraine leadership and take serious negotiations!, but this move must be very hard decision in particular related to proud of independence, sovereignty, democracy, ……, however the decision continue to fight until the last breath it could bring the whole Ukraine down to zero!. At this stage, all of us can see no one can send their troops on the ground to help Ukraine to fight against Russia and with only promises to place hardest economic, political… sanctions!.
ដោយ៖ស តារា