ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២៧ខែកុម្ភៈឆ្នាំ២០២២ នៅភូមិត្រពាំងផ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាប ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ សុក សំណាង  អាយុ៥៩ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុ ។

ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងក្រុមគ្រូពេទ្យចុះដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេគឺស្លាប់ដោយខ្យល់គ។

តាមអ្នកភូមិបានប្រាប់សមត្ថកិច្ចថា បុរសនេះគឺផឹកស្រាស្រវឹងជាប្រចាំមិនលោះថ្ងៃឡើយដោយនៅថ្ងៃកើតហេតុគេឃើញផឹកស្រាស្រវឹងដើរតាមផ្លូវម្នាក់ឯង ម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាបានដេកស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖យឹម សុថាន


ចែករំលែក៖