ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ដួង​ តារា​៖​ “អរគុណសន្តិភាព” ជាពាក្យដែលខ្ញុំទន្ទេញជារៀងរាល់ថ្ងៃ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ដួង​ តារា​ ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​​​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ សុខសប្បាយជាទេ បងប្អូនជាទីគោរពស្រឡាញ់?​ “អរគុណសន្តិភាព” ជាពាក្យដែលខ្ញុំទន្ទេញជារៀងរាល់ថ្ងៃ។ 

លោក​ ដួង​ តារា​ បានថ្លែងបន្តថា​ ជាការពិត កម្ពុជាយើងមានសំណាងខ្លាំងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតនិងវៃឆ្លាតបំផុតដែលបានរំដោះកម្ពុជារួចផុតពីសង្រ្គាមជាង៤០ឆ្នាំមកនេះ។ 

ជាការពិត​ មិនមែនជនជាតិស្បែកស ភ្នែកប្រាក់ មានសេដ្ឋកិច្ចល្អ ហេដ្ឋារចនាសម្ព័ន្ធជាតិរឹងមាំ… គឺសុទ្ធតែវៃឆ្លាតទាំងអស់ននោះឡើយ។ ដូចយើងកំពុងឃើញជាក់ស្តែងសង្រ្គាមនៅ អ៊ុយក្រែន នាពេលនេះ (ឆ្នាំ២០២២ទៅហើយ) គឺនឹងធ្វើអោយប្រជាពលរដ្ឋរាប់លាននាក់ទទួលរងគ្រោះបាត់បង់ផ្ទះសម្បែង បាត់បង់អាយុជីវិត យុវជនបាត់ឱកាសសិក្សា… យ៉ាងហោចណាស់ក៏ត្រូវការពេល១០ទៅ២០ឆ្នាំទៀត ដើម្បីកសាងប្រទេសជាតិឡើងវិញ។ 

លោក​រដ្ឋលេខាធិការ​រូបនេះ​ បានគូសបញ្ជាក់ទៀត​ថា៖​ សង្រ្គាមគឺមានតែការវិនាសអន្តរាយទាំងអាយុជីវិតពលរដ្ឋនិងប្រទេសជាតិទាំងមូលតែប៉ុណ្ណោះ។ នេះហើយជាតម្លៃសន្តិភាព​ ដែលយើងគ្រប់គ្នាត្រូវតែថែរក្សាការពារអោយបានដាច់ខាត! 

បន្ថែមពីនេះ​ លោក​ ដួង​ តារា​ បានសង្កត់ធ្ងន់ថា​៖​ ក្នុងពេលដែលមានឱកាសបម្រើសម្តេច ខ្ញុំបន្តខិតខំកសាងអំពើល្អដែលជាគ្រឹះនៃសន្តិភាពនិងការរីកចម្រើននៃប្រទេសជាតិពិតប្រាកដ៕

ដោយ​៖ស​ តារា​


ចែករំលែក៖