ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅជាង១៤២ពាន់នាក់ ក្នុងពេល២៤ម៉ោង

ចែករំលែក៖

តាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី៦ខែមីនា ថា ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ វៀតណាមបានរកឃើញករណីឆ្លងថ្មី ១៤២.១៣៦នាក់ ស្ថិតនៅក្នុងខេត្តក្រុងចំនួន៦១ ក្នុងនោះមាន ៩២.៨៧៤នាក់ឆ្លងក្នុងសហគមន៍។

តំបន់ដែលមានករណីឆ្លងច្រើនជាងគេ គឺរដ្ឋធានីហាណូយ មានករណីឆ្លងរហូតដល់ ២៩.៥៧៨នាក់, ទីក្រុងបាក់និញ ៨.៣៥៥នាក់, ង៉េអាងមាន៧.៥៧៩នាក់… ។ ចំណែកទីក្រុងហូជីមិញមានករណីឆ្លង២.៤៤២នាក់ ។ ករណីឆ្លងភាគច្រើនស្ថិតនៅតំបន់ភាគខាងជើង ចំណែកនៅតំបន់ភាគខាងត្បូងវិញ មានករណីឆ្លងធ្លាក់ចុះខ្លាំង។
ចាប់តាំងពីការផ្ទុះកូវីដ-១៩ មកទល់ពេលនេះវៀតណាមបានរកឃើញករណីឆ្លងសរុប ជាង៤,៤លាននាក់ហើយ ឈរលំដាប់ទី២១ក្នុងចំណោមប្រទេសនិងដែនដី២២៥ដែលមានករណីឆ្លងកូវីដ-១៩។
ក្នុងពេលនេះដែរក្រសួងសុខាភិបាលវៀតណាមបានដាក់សំណើឡើងទៅកាន់រដ្ឋាភិបាល ដើម្បីផ្អាកប្រកាសតួលេខស្តីពីករណីឆ្លងនៅក្នុងប្រទេសក្នុងគោលដៅបញ្ចៀសការប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋ ។ សំណើខាងលើកើតឡើងក្នុងពេលដែលវៀតណាមត្រៀមបើកវិស័យទេសចរណ៍ទាំងស្រុងឡើងវិញ៕ ដោយ៖ ធីរីណា

រូបថត៖TTXVN 


ចែករំលែក៖