ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំកម្មវិធីអបអរសាទរទទួលម្ចាស់ពានBeat The Best សួ វិចិត្រ

ចែករំលែក៖

    ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ មានការរៀបចំកម្មវិធីទទួលស្វាគមន៍ម្ចាស់ពានBeat The Best សួ វិចិត្រ។ ការស្វាមគមន៍នេះគឺក្រោយពីលោកវិចិត្របានទទួលពានពីកម្មវិធីប្រកួតចម្រៀងBeat The Best រដូវកាលទី១នេះកាលពីរាត្រីថ្ងៃទី០៦ ខែមីនាកន្លងទៅនេះ។ 

   ការរៀបចំកម្មវិធីនេះក្រោយពីអ្នកខេត្តពេាធិ៍សាត់ចាត់ទុកថាជាមោទកភាពសម្រាប់ខេត្តរបស់គេក្រោយពីលោក សួ វិចិត្រ បានលើកពានកម្មវិធីប្រកួតចម្រៀងទ្រង់ទ្រាយធំ Beat The Best រដូវកាលទី១នេះមក។ មុននេះ តារាចម្រៀងរូបនេះបានបង្ហើបថា មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំកម្មវិធីអបអរសាទរសម្រាប់រូបលោកដែលទទួលបានពានរង្វាន់ខាងលើ ហើយកម្មវិធីនេះត្រូវបានត្រូវធ្វើឡើងនៅទីតាំងសួន១៤មករា ខេត្តពោធិ៍សាត់។ ចំពោះពិធីនេះលោកក៏បានគោរពអញ្ជើញអ្នកគាំទ្រលោកពីគ្រប់ខេត្តរាជធានីចូលរួមផងដែរ។ លោកបានបញ្ជាក់ដោយបានទាំងថ្លែងអំណរគុណសម្រាប់អ្នកគាំទ្ររូបលោក និងប្រកាសអំពីការជួបគ្នាក្នុងកម្មវិធីនេះផងដែរ។  

  គួរបញ្ចាក់ផងដែរថា បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេលជាច្រើនខែកម្មវិធីប្រកួតចម្រៀង Beat The Best  រដូវកាលទី១បានបញ្ចប់ជាផ្លូវការកាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ដោយរកឃើញម្ចាស់ពានគឺលោកសួ វិចិត្រ ។តារាច្រៀងល្បីល្បាញលើបណ្តាញសង្គមyou tube រូបនេះ បានក្លាយជាម្ចាស់ពាន ខាងលើដំបូងបង្អស់នៅកម្ពុជា ។ លោកត្រូវបានគេស្គាល់ថាគឺជាអ្នកចម្រៀងមានប្រវត្តិកម្សត់ តស៊ូខ្លាំង។  សួ វិចិត្រ មានបងប្អូនចំនួន៣នាក់(ស្រី២ ប្រុស១) លោកគឺជាកូនច្បង លោកកើតនៅភូមិថ្នល់ជប៉ុន ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ក្នុងគ្រួសារក្រខ្សត់មួយ ដែលជាអ្នកលក់នំបញ្ចុក និងធ្លាប់ធ្វើការងារកំប៉ិកកំប៉ុកដើម្បីជួយគ្រួសាររាប់ចាប់តាំងពីការងារជាសន្តិសុខយាមផ្ទះសំណាក់។  បច្ចុប្បន្នលោកមានវ័យ ២៧ឆ្នាំ សិក្សាជំនាញវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់៕ 


ដោយ ៖ វឌ្ឍនា


ចែករំលែក៖