ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបលោក អតីត​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ផេកក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានបង្ហោះថា, នៅព្រឹកថ្ងៃទី​ ១៧​ ខែ​មីនា​ ឆ្នាំ​២០២២​ ម្សិលមិញ លោកកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ លោក Rajat Nag អតីត​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)​ នៅទីស្តីការក្រសួង​ ។ នៅក្នុងជំនួបនោះ​ ដៃគូសន្ទនាបានរំលឹក​ពីប្រវត្តិការងារ​ និងការបំេពញភារកិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ប្រសេីរ​ រវាងកម្ពុជា​ និងធនាគារអភិវឌ្ឍអាសុី​ (ADB) រហូតដល់ឆ្នាំ​២០១៣​ ដដែល លោក Rajat Nag​ ត្រូវ​បានបញ្ចប់អណត្តិជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ហេីយកិច្ចសហប្រតិបត្តិការដ៏ល្អក៏នៅតែបន្តរហូតដល់បច្ចុប្បន្ននេះ​   

លោកកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​ថ្លែង​អំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ ចំចំពោះអណត្តិរបស់លោក Rajat Nag​ ជាអគ្គនាយក​ធនាគារ​ADB នាពេលកន្លងមក​ ដែលបានបំពេញការងារបានយ៉ាងល្អប្រសេីរ​​ដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​កម្ចី​ឥណទាន​សម្បទាននានា​ ជាពិសេស​កម្មវិធី​ក្របខណ្ឌ​មហាអនុតំបន់ទន្លេមេគង្គ​ 

(GMS) និងមេគង្គឡានឆាង​ ជាដេីម។ ដោយឡែក​លេីវិស័យទឹកស្អាត​ និងអនាម័យខេត្ត​ ធនាគារ​ADB ក៏បានដេីរតួយ៉ាងសំខាន់ផងដែរ​ ។ រហូត​មកដល់​ពេលនេះ​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ កំពុង​អនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥណទានសម្បទានរបស់ធនាគារ​ADB ចំនួន​ ០២​គម្រោង​ លេី​វិស័យ​ទឹកស្អាត រួមមាន:១៖គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​លេខ៣២៣២​ ក្នុងគោលដៅដូចជា៖កែលំអរ​ប្រព័ន្ធ​ទឹកស្អាត​តំបន់ទីប្រជុំជន​  និងពង្រីក​បណ្ដាញ​ទឹកស្អាត​នៅបណ្ដា​អង្គភាព​រដ្ឋាករទឹកសាធារណ:ជាដេីម​ ។ ទី២៖គម្រោង​ទឹក​ស្អាត​ និងអនម័យខេត្ត​ លេខ​:៣៦៣០​ ក្នុងគោលដៅអនុវត្តគម្រោងទៅលេីរោងចក្រប្រព្រឹត្តិកម្មសំអាតទឹកថ្មី​ នៅខេត្ត​ បាត់​ដំបង​ និង​ខេត្ត​កំពង់ចាម​ ។ 

លោក Rajat Nag​ អតីត​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ADB បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រេីនគ្រប់វិស័យរបស់កម្ពុជា​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​ជាដរាប​មករវាងកម្ពុជា​ និងធនាគារអភិវឌ្ឍអាសុី​ADB  ។ ជាមួយ​គ្នា​ននេះលោក Rajat Nag​ ក៏​បានគាំទ្រ​ និងមេីលឃេីញពីសារ:សំខាន់​ នៃការប្តូឈ្មោះអតីតក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ មកក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែល​បានបន្ថែមនូវមុខងារវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ដ៏មានសារ:សំខាន់នេះ​ ដេីម្បីរួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា​ ហេីយលោក ក៏សូមគាំទ្រនូវអនុស្សារណ:យោគយល់​គ្នា​របស់កម្ពុជា​ ផ្នែក​បម្រែបម្រួល​ឌីជីថល​ផងដែរ​ (Digital Transformation) ។ 

នៅនៅទីបញ្ចប់ លោក អតីត​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ បង្ហាញ​នូវ​ជំនឿនៃការងេីបឡេីងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា​ ស្របពេលប្រទេសកំពុងបេីកដំណេីរការជាប្រក្រតីឡេីងវិញ​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ ហេីយឯកឧត្តម​ សូមកោតសរសេីរចំពោះការដឹកនាំរបស់កម្ពុជា​ ដែលមានសម្តេចតេជោ​ជានាយករដ្ឋមន្ត្រី​ បានស្រោចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់អាយុទូទាំងប្រទេសបានរហូតដល់ជាង៩០%៕

ដោយ ៖ សិលា


ចែករំលែក៖