ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ-មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច នៃកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន ១.៣៦០.០០០រៀល ជូនកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ-មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច នៃកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន ១.៣៦០.០០០រៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

១. លោកជំទាវ ហ៊ឺ ម៉ារីណា និងឯកឧត្តម សុខ សំអុល ឧបត្ថម្ភថវិកា ៤០០.០០០រៀល។

២. លោកស្រី អ៊ូរ ចាន់ធាវី និងលោក ប៉ាក រ៉ា ឧបត្ថម្ភថវិកា ២០០.០០០រៀល។

៣. លោក នី ប៊ុនថា និងលោកស្រី ស្រេង បុណ្ណរង្សី ឧបត្ថម្ភថវិកា ២០០.០០០រៀល។

៤. លោក គង់ សំណាង និងភរិយា ឧបត្ថម្ភថវិកា ១០០.០០០រៀល។

៥. លោកស្រី ម៉ៅ ផល្លី ឧបត្ថម្ភថវិកា ១២០.០០០រៀល។

៦. លោក គិម ប៊ុនថាណា និងភរិយា ឧបត្ថម្ភថវិកា ១២០.០០០រៀល។

៧. លោកស្រី នាង នារីឆាយារ័ត្ន និងលោក ឈូក សប្រាថ្នា ឧបត្ថម្ភថវិកា ១២០.០០០រៀល។

៨. លោក គ្រី ចន្ធីរិទ្ធ ឧបត្ថម្ភថវិកា ១០០.០០០រៀល។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127

* ប្រាក់ដុល្លារអាម៉េរិក ៖ 300001709996

សប្បុរសជនអាចវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ដែលមានឈ្មោះគណនី ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY

* គណនីប្រាក់រៀល ៖ 180 255 333

* គណនីប្រាក់ដុល្លារអាម៉េរិក ៖ 180 255 168

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖

* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ 012 921 105

* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ 012 810 854

* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ 017 248 888 ៕

ដោយ ៖ សិលា


ចែករំលែក៖