ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនហួវៃ លោកស្រី ម៉េង វ៉ាន់ស៊ូ ទទួលបានការតែងតាំងជាអគ្គនាយករង

ចែករំលែក៖

ក្រុមហ៊ុនទូរគមនាគមន៍ Huawei Technologies បានតែងតាំងប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ជាអគ្គនាយករងក្រុមហ៊ុនបន្ទាប់ពីការឃុំខ្លួនជិតបីឆ្នាំនៅក្នុងប្រទេសកាណាដា។
យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា លោកស្រី Meng Wanzhou អាយុ៤៦ឆ្នាំ គឺជាកូនស្រីរបស់ស្ថាបនិក Huawei លោក Ren Zhengfei ហើយបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន Huawei ដែលជាសាជីវកម្មបច្ចេកវិទ្យាធំបំផុតរបស់ចិនមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen ខេត្ត ក្វាងទុង។
លោកស្រី Meng Wanzhou មានសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Huazhong University of Technology ក្នុងទីក្រុង Wuhan។ ក្នុងឆ្នាំ១៩៩២ លោកស្រីបានដាក់ពាក្យធ្វើការដំបូងរបស់នាងនៅ China Construction Bank ប៉ុន្តែមួយឆ្នាំក្រោយមក នាងបានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនរបស់ឪពុកនាង។
លោកស្រី Meng Wanzhou បានវិលត្រឡប់មកកាន់ប្រទេសចិនវិញនៅខែកញ្ញាឆ្នាំ២០២១ ក្រោយ
កិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញាអាមេរិក នៅក្នុងការដោះស្រាយវិវាទពាក់ព័ន្ធការចោទប្រកាន់លោកស្រី។ ដោយមានការយល់ព្រមពីប្រទេសកាណាដា លោកស្រីទទួលបានការដោះលែងឱ្យមានសេរីភាពវិញក្រោយរយៈពេល៣ឆ្នាំត្រូវបានឃុំខ្លួននៅក្នុងផ្ទះឯប្រទេសកាណាដា៕ ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖