ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាព​ស៉ីម៉ាក់​៖​ ដោះបន្សាបគ្រាប់បែកទម្លាក់​ពីយន្ត​ហោះប្រភេទ​ MK-82​ ប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញសុីម៉ាក់​ បានដោះបន្សាបគ្រាប់បែកទម្លាក់​ពីយន្ត​ហោះប្រភេទ​ MK-82​ ប្រកបដោយសុវត្ថិភាព​ កាលពីថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២២​ម្សិលមិញនេះ​។ 

គ្រាប់បែកMK82​ ចំនួនមួយគ្រាប់​នេះ ត្រូវ​បាន​រកឃើញ​នៅក្នុងភូមិ​កំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកក្សាច់កណ្តាល ខេត្តកណ្តាល ក្នុងជម្រៅ៥ ម៉ែត្រក្នុងរណ្តៅដី!។ 

បេី​តាមការបញ្ជាក់ពី​លោក​ ហេង​ រតនា​ អគ្គនាយកស៊ីម៉ាក់​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 មានទម្ងន់ជាង​ ២៣០គីឡូក្រាម​ សែងគ្រាប់បែកនេះមានគ្នាតែ២នាក់ងេីបអុកគូជៗ!

សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ កម្លាំងស៉ីម៉ាក់​ រកឃើញ​សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម! នៅក្នុង​បាតទឹកកប់ក្នុងដីបាតទន្លេ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនអង្គភាពសុីម៉ាក់​ ក្រោមការសំរបសំរួលរបស់គណកម្មការអន្តរក្រសួង​ដឹកនាំដោយក្រសួងមហាផ្ទៃ​ ធ្វេីការបោសសំអាតគ្រាប់សំណល់សង្គ្រាមលិចក្នុងបាតទន្លេ​ ដេីម្បីធានាសុវត្ថិភាពនិងអភិវឌ្ឍ​ន៍ប្រទេសជាតិ!៕

ដោយ​៖សហការី​


ចែករំលែក៖