ក្រុមជើងឯកអេស្ប៉ាញ Atletico Madrid នឹងត្រូវជួបក្រុមម្ចាស់ផ្ទះជើងឯកអង់គ្លេស មេឃខៀវ Manchester City នៅថ្ងៃរាត្រីអង្គារនេះសម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad ក្នុងជើងទី១។
ក្រុមខ្លាំង Manchester City បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះលើក្រុម Sporting CP ក្នុងលទ្ធផលទាំង២ជើង ៥-០ ក្នុងវគ្គ១៦ក្រុម បន្ទាប់ពីទទួលបានជ័យជម្នះ ៥-០ ក្នុងជើងទី១ និងបានប្រកួតស្មើ ០-០ ក្នុងជើងទី២។ ក្រុមមេឃខៀវមិនស្គាល់ចាញ់សោះក្នុងការប្រកួត៧លើកចុងក្រោយរបស់គេក្នុងការប្រកួតទាំងអស់ (ឈ្នះ៥ ស្មើ២)។
ចំណែកក្រុម Atletico Madrid បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះលើក្រុមបិសាចក្រហមManchester United សរុបទាំង២ជើង ២-១ ក្នុងវគ្គ១៦ក្រុម បន្ទាប់ពីលេងស្មើ ១-១ ក្នុងជើងទី១ និងបានយកឈ្នះ ១-០ ក្នុងការប្រកួតជើងទី២។ ក្រុម Atletico Madrid មិនស្គាល់ចាញ់សោះក្នុងការប្រកួត៨លើកចុងក្រោយក្នុងការប្រកួតទាំងអស់ (ឈ្នះ៧ ស្មើ១)។
ខ្សែប្រយុទ្ធ Riyad Mahrez ជាកីឡាករសំខាន់របស់ Manchester City ក្នុងការប្រកួត Champions League។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ដោយរកបាន៦គ្រាប់។ ចំណែកខ្សែប្រយុទ្ធ Antoine Griezmann គឺជាខ្សែប្រយុទ្ធនាំមុខគេសម្រាប់ក្រុម Atletico Madridដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់ថ្ងៃប្រកួតបើកឆាក១ផងដែរ។
ក្រុមភ្ញៀវបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Champions League ចំនួន៣ដងជាប់គ្នាក្នុងរដូវកាលនេះ។ ក្រុម Atletico Madrid ធ្លាប់ចាញ់ក្រុម AC Milan ម្តងប៉ុណ្ណោះចាប់តាំងពីចាញ់ក្នុងវគ្គចែកពូល។ រីឯការប្រកួត Champions League ៤លើកនៅកីឡដ្ឋាន Etihad ក្នុងរដូវកាលនេះ ក្រុម Manchester City មិនដែលចាញ់ទេ ដោយឈ្នះ៣ដងនិងស្មើមួយដង។
Atletico Madrid មានកំណត់ត្រាប្រកួតក្រៅដីដ៏ល្អនៅក្នុងការប្រកួតនៅរដូវកាលនេះជាមួយនឹងជ័យជម្នះ៣លើក និងចាញ់តែ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួតក្រៅទឹកដី ខណៈដែលក្រុមអេស្ប៉ាញមួយនេះនឹងត្រូវបន្តការប្រកួតក្រៅដី៤ប្រកួតក្នុងគ្រប់ការប្រកួត។
ក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ក្រុមManchester City ឈ្នះ៤ និងស្មើ២។ ពួកគេបានស៊ុតបាល់បញ្ចូលទី១២និងរបូតវិញ២គ្រាប់ ដោយបានពិន្ទុដំបូងក្នុងការប្រកួតចំនួន៤ក្នុងចំណោម៦ការប្រកួតនេះ ខណៈក្រុម Atletico Madrid បានឈ្នះរៀងៗខ្លួនក្នុងចំណោម៦ចុងក្រោយរបស់ពួកគេ។ ក្រុមនេះរកបាន១៣គ្រាប់ និងរបូតវិញ៣គ្រាប់ក្នុងការប្រកួតនោះ។
ការប្រកួតជើងទី១រវាងក្រុមទាំង២នៅធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមេសាខាងមុខ។ សម្រាប់ក្រុមដែលឈ្នះសរុបទាំង២ជើងនឹងត្រូវប៉ះក្រុម Chelsea ឬ Real Madrid នៅវគ្គ៤ក្រុមចុងក្រោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)