ព័ត៌មានទាន់ហេតុការណ៍៖

តោះ! មកស្វែងយល់ពីអត្ថន័យ និងរបៀបប្រើប្រាស់គន្លងផ្លូវធ្វើចរាចរណ៍ នៅតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ ផ្លាកសញ្ញាបង្ហាញពីគន្លងផ្លូវធ្វើចរាចរណ៍ ( COMPULSORY LANES)៖  ផ្លាកសញ្ញានេះប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីគន្លងផ្លូវធ្វើចរាចរណ៍តាមប្រភេទអ្នកប្រើប្រាស់ផ្លូវ ដូចមានបង្ហាញក្នុងផ្លាកសញ្ញា។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២២។ 

សូមបញ្ជាក់ថា ដោយរាប់លើផ្លាកសញ្ញាពីខាងឆ្វេងទៅខាងស្ដាំ គន្លងទី១ដល់ទី៣ ជាគន្លងផ្លូវសម្រាប់រថយន្ត និងគន្លងទី៤ ជាគន្លងផ្លូវសម្រាប់ទោចក្រយាន និងទោចក្រយានយន្ត ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះដែរ ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕

ដោយ​៖ស​ តារា​


ចែករំលែក៖