ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត​កកណ្ដាល បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខជាមួយគ្រួសារសព

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃ​ សៅរ៍​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៧រោច ខែ​ ចេត្រ​​​ ឆ្នាំខាល​ ចត្ថាស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២៣ ខែ​ មេសា​​ ​​ឆ្នាំ២០២២​ លោកវរសេនីយ៍ឯក​ ពិន​ កែវណារិទ្ធ​ មេបញ្ជាការផ្នែកសឹករងស្រុក​អង្គស្នួល តំណាងលោកឧត្តមសេនីយ៍ត្រី នៃ​ និយម​​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត​កកណ្ដាល បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខជាមួយគ្រួសារសព

១-លោកវរសេនីយ៍ត្រី​ ជុច​ សុភា​ នាយប៉ុស្តិ៍​ទួលព្រិច​  ពិធីប្រារព្ធធ្វេីនៅភូមិឈេីបួន​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ 

ដែលបានពលីជីវិតក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មេីសគ្រឿងញៀន​តាមដីកាបង្គាប់ឱ្យចាប់ខ្លួន​ នៅថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២២​ វេលាម៉ោង១២និង១៥នាទី​ នៅចំណុចភូមិចន្ទ្រាថ្មី​ ឃុំទួលព្រិច ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ 

-ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ​ លោកមេបញ្ជាការផ្នែកសឹករងស្រុក​ បាននាំយកថវិកាលោកមេបញ្ជាការ​តំបន់ប្រតិបត្តការសឹករងខេត្ត ​ចូលរួមរំលែកទុក្ខ​ចំនួន១,០០០,០០០​រៀល ។ 

សូមបញ្ជាក់ថា, មានថ្នាក់ដឹកនាំជាច្រើន បានផ្ញើរសាររំលែកទុក្ខ និងចូលរួម​គោរព​វិញ្ញាណក្ខន្ឋ ជូ​នសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ:

១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច។​ 

សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​។​

២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​ផ្នែកប្រឆាំងគ្រឿងញៀន។​

សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា​នៅគេហដ្ឋា​ននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​។

សូមបញ្ជាក់ថា, សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​ផ្នែកប្រឆាំងគ្រឿងញៀន ទើបនិងរៀបការបាន១ខែ ១ថ្ងៃ ទីបំផុត ! ត្រូវលាភរិយា គ្មានថ្ងៃត្រឡប់ ៕

ដោយ ៖ ស្អាង ជ័យ


ចែករំលែក៖