ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់​ម្នាក់​ ​រុះរើ​ផ្ទះ​ចាស់ធ្វេសប្រហែស​ ត្រូវ​ប្លង់​សេ​បាក់​សង្កត់​ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តបាត់ដំបង​៖ គ្រោះអកុសលមួយ​បានកេីតឡេីង​ទៅលេីបុរសម្នាក់​ ដែលជាជាងសំណង់​ ខណៈ​ធ្វើ​ការ​រុះរើ​ផ្ទះចាស់មិនប្រយ័ត្ន​ ​ត្រូវ​ប្លង់​សេ​បាក់​សង្កត់​លើ​ខ្លួន​ឯង​ បណ្ដាលឱ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អា​ធ័ម ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២៨ ខែមេ​សា ឆ្នាំ​២០២២នេះ​ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ 

បេី​យោង​តាមប្រភពព័ត៌មានពី​របាយ​ការ​ណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងថា​ សពជនរង​គ្រោះ​ឈ្មោះ សុ​បិ​ន្ត ភេទប្រុស​អាយុ​២៨​ឆ្នាំជាកម្មករ​សំណង់​រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។របាយការណ៍​ដដែល​ បន្តថា​ យោងតាមការ​ពិនិត្យ​​ជាក់ស្ដែង នៅ​កន្លែង​កើតហេតុ ជនរងគ្រោះ​ត្រូវ​ប្លង់​សេ​យ៉ាង​ធំ​បាក់​សង្កត់​ចំ​ពីលើ​ខ្លួន​សំប៉ែត​ដូច​ចេកចៀន បណ្ដាលឱ្យ​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើត​ហេតុ​។ ក្នុង​ហេតុការណ៍​នោះ​ដែរ​ ក្រុម​កម្មករ​សំណង់​ដូច​គ្នា​ រួមនិង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ នាំគ្នាព្យាយាម​លើក​ប្លង់​សេនោះ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះដែល ប៉ុន្តែ​ជាអ​កុស​ល្យ​ជន​រង​គ្រោះ បាន​ដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។ 

ដោយឡែក​បើ​តាមការបញ្ជាក់ពី​​ក្រុម​ជាងសំណង់ដូចគ្នា​ បានរៀបរាប់​​ប្រាប់​សមត្ថកិច្ច​ថា៖ ខណៈដែល​ជន​រង​គ្រោះ​ បាន​ឡើង​ទៅ​ផ្នែក​ខាងលើ​ផ្ទះ ក្រោយមក​គេ​ឃើញ​ជន​រង​គ្រោះ បាន​ចុះ​មក​ក្រោម​វិញ ដើម្បី​បត់ជើងតូច​(​នោម​) ពេល​កំពុង​ឈរ​នោម​នៅ​ខាងក្រោម ស្រាប់តែ​បាក់​ប្លង់​សេ​សង្កត់​ចំ​ពីលើ​ខ្លួន​ពេញ​ទំហឹងបណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។ 

ក្រោយ​កេីត​ហេតុ​សព​ជន​រងគ្រោះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាម​ប្រពៃណី​៕

ដោយ​៖សហការី​


ចែករំលែក៖