ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស៤០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ក្នុងរយៈពេល​មួយថ្ងៃ​

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០២២នេះ​ថា៖​ ក្នុងរយៈពេល​មួយថ្ងៃ​កម្លាំង​សមត្ថកិច្ចជំនាញ​ នៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួនមនុស្សចំនួ​ន​ ៤០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។

លោកអ្នកនាំពាក្យ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ ក្នុងចំណោមជនសង្ស័យទាំង៤០នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៩ករណី។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចនៅតាមមូលដ្ឋានរបស់ពួកគាត់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលអាចកើតមានឡេីង៕

ដោយ​៖សហការី​


ចែករំលែក៖