បណ្តាក្រុមហ៊ុនអាល្លឺម៉ង់ និងអុីតាលី ទើបតែទទួលបានការអនុញ្ញាតឱ្យបើគណនីប្រាក់រូប្លិ៍របស់រុស្ស៊ី ដើម្បីទូទាត់តម្លៃប្រេងឧស្ម័នទិញពីប្រទេសរុស្ស៊ី។
ប្រភពព័ត៌មានបានឱ្យដឹងថា បណ្តាក្រុមហ៊ុនប្រេងឧស្ម័នប្រទេសអាល្លឺម៉ង់ទទួលបានការអនុញ្ញាតឱ្យបើកគណនីប្រាក់រូប្លិ៍ ជាមួយធនាគារ Gazprombank ដើម្បីទូទាត់តម្លៃឧស្ម័នជាមួយរុស្ស៊ី។
ជាមួយគ្នានេះដែរ សារព័ត៌មានរុស្ស៊ីបានផ្សាយថា អុីតាលីក៏បានសហការជាមួយអឺរ៉ុប ដោយអនុញ្ញាតឱ្យក្រុមហ៊ុនថាមពលអុីតាលី បើកគណនីប្រាក់រុស្ស៊ីដើម្បីទូទាត់តម្លៃឧស្ម័នដល់រុស្ស៊ី។
មន្ត្រីការទូតអឺរ៉ុបបានលើកឡើងថា ការដាក់ទណ្ឌកម្មក្នុងវិស័យប្រេង ទៅលើរុស្ស៊ីដូចមិនមានប្រសិទ្ធភាពនោះឡើយ ដោយបណ្តាក្រុមហ៊ុន នៅតែបន្តដំណើរការទិញប្រេងពី
រុស្សុីធម្មតា ។
កាលពីដើមខែឧសភាអ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Eric Mamer បានលើកឡើងថា អឺរ៉ុបមិនទាន់ផ្លាស់ប្តូរពីការសម្រេចក្នុងការទូទាត់តម្លៃប្រេងឱ្យរុស្ស៊ីនោះឡើយ ៕ ដោយ៖ ធីរីណា
រូបថត ៖ Zuma Press