ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយស្រីសម្តេចតេជោ ឧបត្ថម្ភម៉ូតូ Scopy ១គ្រឿង និងថវិកា២០០ដុល្លារ ដល់យុវជនម្នាក់ជិះកង់ដង្ហែក្បួនគណបក្សប្រជាជន ដែលត្រូវគេចែកចាយតាមបណ្តាញសង្គម Facebook !

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ហ៊ុន ចាន់ថុល ក្មួយស្រីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឧបត្ថម្ភម៉ូតូ Scopy ១គ្រឿង និងថវិកា២០០ដុល្លារ ដល់យុវជនម្នាក់ជិះកង់ដង្ហែក្បួនគណបក្សប្រជាជន ដែលត្រូវគេចែកចាយតាមបណ្តាញសង្គម Facebook ហើយបង្ហាញពីស្រឡាញ់ គណបក្សប្រជាជនកម្ពុជា ជាគណបក្សខ្មែរយើងទាំងអស់គ្នា។ 

សូមបញ្ជាក់ថា ៖ លោកស្រី ហ៊ុន ចាន់ថុល ត្រូវជាកូនស្រីលោក ហ៊ុន សាន និងជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភម៉ូតូម៉ាក Scopy ១គ្រឿង និងថវិកាចំនួន២០០ដុល្លារ ដល់យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែក្បួនគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានគេចាប់អារម្មណ៍ និងយកទៅបង្ហោះចែកចាយតាមបណ្តាញសង្គម Facebook។ ក្នុងនោះសូម្បីតែសម្តេចតេជោ ក៏បង្ហោះរូបនេះចំនួន ៣ សន្លឹកផងដែរ។ 

សូមជម្រាបជូនថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក៏បានយកមកបង្ហោះលើផេកផ្លូវការ របស់សម្តេច ដោយសម្តេចតេជោ មានប្រសាសន៍ថា, “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែ ទឹកចិត្តកូនមិនក្រទេ”។ សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, ទឹកមុខកូនពោរពេញដោយស្នាមញញឹម បង្ហាញថាគណបក្សប្រជាជន ជារបស់ ប្រជាជនហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។ ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រឹងមាំ! គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈ្នះឈ្នះ! សូមបងប្អូន សមាជិក សមាជិកា គណបក្ស និងបងប្អូនស្រឡាញ់សន្តិភាព និងការរីកចម្រើនទាំងអស់គ្នា គួរដឹងថាគណបក្សយើងឈ្នះឆ្នោត គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ! បោះឆ្នោះជូនគណបក្សយេីងគឺដេីម្បីខ្លួនយេីង! បោះឆ្នោតជូនគណបក្សយេីងគឺដេីម្បីការរីកចម្រេីនឃុំ សង្កាត់យេីងបន្ថែមទៀត! គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាគឺតែមួយ! យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាព្រោះគណបក្សយើងបានកសាងប្រទេសជាតិអោយរីកចម្រើនពិតៗ ចំណែកជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសេីរឡេីងជាបន្តបន្ទាប់ នេះជាការពិតដែលយើងឃើញនឹងភ្នែកផ្ទាល់ទាំងអស់គ្នាហេីយ។ ចំណែកឯគណបក្សខ្លះបានតែស្រែកសន្យាកោកៗតាមក្បាល មីក្រូនោះទេ បានតែសន្យាខ្យល់ នេះជាទង្វេី និងសកម្មភាព មិនច្បាស់លាស់ និងមិនពិតឡេីយ ពោលមានន័យថា គឺយើងមិនអាចជឿទុកចិត្តបាន និងមិនគួរសម្រេចចិត្តខុសនោះឡើយ!។ សូមសមាជិក សមាជិកាគណបក្ស និងបងប្អូនស្រលាញ់សុខសន្តិភាពនិងការរីកចម្រេីន មេត្តាអញ្ជេីញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱយបានគ្រប់ៗគ្នា ដើម្បីគណបក្សយេីងទទួលជ័យជំនះ នៅថ្ងៃបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖