ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងបរមាណូរុស្សុីធ្វើសមយុទ្ធ ត្រៀមលក្ខណៈធ្វើសង្គ្រាម

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងបរមាណូរបស់រុស្ស៊ី នៅថ្ងៃទី១ ខែមិថុនា បានប្រកាសថា បានធ្វើសមយុទ្ធនៅខេត្ត Ivanovo ភាគខាងកើតទីក្រុងមូស្គូ។
សារព័ត៌មាន Interfax បានផ្សាយថា មានទាហានប្រមាណ១ពាន់នាក់ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ ព្រមទាំងសម្ភារសឹកប្រមាណ១០០គ្រឿង មានទាំងប្រព័ន្ធបាញ់មីស៊ីលអន្តរទ្វីប Yarsផងដែរ។
ការធ្វើសមយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែររុស្ស៉ី កើតមានឡើង ខណៈដែលទាហានរុស្ស៉ីកំពុងបង្កើនការវាយលុកទៅលើតំបន់ដុនបាស់ នៃភាគខាងកើតប្រទេសអ៊ុយក្រែន និងចំពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន យល់ព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងអាវុធទំនើបៗបន្ថែមដល់ទីក្រុងកៀវ។
កន្លងមកប្រធានាធិបតីរុស្ស៊ី លោកពូទីនបានបញ្ជាឱ្យកម្លាំងបរមាណូត្រៀមលក្ខណៈដើម្បីធ្វើសង្គ្រាម ក្នុងពេលដែលប្រទេសលោកខាងលិចបង្ខំឱ្យរុស្ស៊ីដើរដល់ផ្លូវទាល់នោះ។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានព្រមានប្រទេសលោកខាងលិចមិនត្រូវលូកដៃចូលក្នុងសង្គ្រាមអ៊ុយក្រែននោះឡើយ ព្រោះអាចបង្កឱ្យមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើងក្លាយជាសង្គ្រាមលោក៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Creative Commons)


ចែករំលែក៖