ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការស្រុក កាលពីវេលាម៉ោង ១រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតត្រង់ចំណុចក្រុមទី០៣ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ ឆូត ឈឿត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ២,២៣ក្រាម
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន
-កំប៉ុងពណ៌ស សម្រាប់លាក់ទុកថ្នាំញៀនចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមច្បាប់៕
ដោយ៖អារុណរះ