ខេត្តរតនគិរី ៖ រសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ ២០២២បានប្រគល់ក្មេងទំនើងអោយត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញបន្ទាប់ពីកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនពួកគេ ពាក់ព័ន្ធករណីដាក់បំពង់ម៉ូតូស៊ីម៉ាំងប្រែននិងប្រើប្រាស់ចំពាម កៅស៊ូគ្រាប់ដែកកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី ស្ថិតនៅក្នុងក្រុងបានលុង។
យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ក្មេងទំនើងចំនួន៦នាក់ ១- ឈ្មោះ សែត សេងឃាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
២- ឈ្មោះ ប៉ុម រក្សវង្ស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ABA រស់នៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
៣-ឈ្មោះ ខុន ភារុន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
៤-ឈ្មោះ ហេង ម៉ុងហាក់ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
៥-ឈ្មោះ ធៀក ផុង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មុខរបរឡាងឡាន រស់នៅភូមិ អូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(កាន់ជំពាមកៅស៊ូ)។
និង៦-ឈ្មោះ ឆេង រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើឈើ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
បន្ទាប់ពីបានឃាត់ខ្លួននាំមកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ណែនាំជាលើកទី១ និងនៅថ្ងៃទី១១ខែមិថុនា អញ្ជើញអាណាព្យាបាល មកធានាយកទៅអប់រំបន្តនិងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕
ដោយ៖ សូរិយា