ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រប់គ្រងកម្មវិធីនិយាយពីវាសនាបេក្ខនារីពាក់ស្លាកលេខ៧នៃកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាដែលល្បីថាមានកូននិងប្តីហើយចូលរួមប្រកួត

ចែករំលែក៖

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងវិស័យកញ្ញាឯក បន្ទាប់ពីលេចធ្លាយវីដេអូមួយដែលបុរសម្នាក់ បានបញ្ចេញលើបណ្តាញសង្គមថាបេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជា ២០២២កញ្ញាចរិយា មានកូននិងប្តីរួចទៅហើយ ថែមទាំងបានទម្លាយដែរថានាងមានបុរសផ្សេងនៅពីក្រោយខ្នងផងដែរ។ ការទម្លាយនេះត្រូវបានធ្វើឡើងអំឡូងពេលដែលកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ ២០២២បាននិងកំពុងតែរៀបចំបង្ហាញ និងធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង។ បុរសខាងលើបានទម្លាយចំៗឥតទុកមុខឲ្យបេក្ខភាពឈ្មោះចរិយាខាងលើ ហើយមុននេះបុរសខាងលើក៏បានទាំងប្រកាសរកមុខបុរសដែលកំពុងទាក់ទងប្រពន្ធរបស់ខ្លួន ហើយខ្លួន និងផ្តល់ប្រាក់លើកទឹកចិត្តរហូតដល់២ពាន់ដុល្លារអាមេរិកថែមទៀតផង។ តាមការបញ្ជាក់ពីលោកម៉ែន និមលរដ្ឋ ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតខាងលើបានលើកឡើងថា  អ្វីដែលជាការលេចធ្លាយមុននេះមិនមែនជាការពិតឡើយ។ លោកថាបេក្ខនារីរូបនេះមិនទាន់មានប្តីទេ គ្រាន់តែជាសង្សារ គ្រាន់តែធ្លាប់រកស៊ី និងរស់នៅជាមួយគ្នា ហើយក៏មិនមានកូនអ្វីដែរ។លោកថា កូនដែលបុរសខាងលើបានលើកឡើងគឺជាកូនរបស់បុរសនោះនិងនារីផ្សេងតែប៉ុណ្ណោះ។ លោកថាមុនពេលជ្រើសរើសយកបេក្ខភាពនីមួយៗសុទ្ធតែឆ្លងកាត់ការសម្ភាសន៍ ប៉ុន្តែសម្រាប់រឿងខ្លះគឺជារៀងឯកជនរបស់ពួកគាត់តែប៉ុណ្ណោះ សម្រាប់បញ្ហានេះបេក្ខភាពកញ្ញាឯករូបនេះក៏បានធ្វើការដាក់ពាក្យប្តឹងរួចហើយដែរ ហើយសម្រាប់ការបញ្ចប់ការប្រកួតបន្តឬយ៉ាងណាគឺបេក្ខភាពរូបនេះសម្រេចចិត្តនៅតែបន្តចូលរួមប្រកួត ហើយក្រុមការងារក៏ពិភាក្សាគ្នាដែរថានឹងបន្តធ្វើទៅតាមការសម្រេចចិត្តរបស់គាត់។ លោកថាជាទម្លាប់លោកមិនបានលូកដៃចូលរួមរឿងរ៉ាវបុគ្គលគេទេព្រោះជារឿងមិនល្អហើយទុកឲ្យពួកគាត់ជាអ្នកដោះស្រាយ ហើយលោកនិងក្រុមការងារធ្វើអ្វីដែលជាភាពត្រឹមត្រូវតាមការងារប៉ុណ្ណោះ ហើយសម្រាប់រឿងលម្អិតយ៉ាងណាបេក្ខភាពកញ្ញាឯករូបនេះនឹងធ្វើការបកស្រាយនៅលើបណ្តាញសង្គម គឺគណនីហ្វេសប៊ុកផ្លូវការMiss Universe Cambodia តែម្តង។ 

  គួរបញ្ជាក់ដែរថាកម្មវិធីប្រកួត Miss Universe Cambodia ២០២២ ត្រូវបានចាប់ផ្តើមឡើងកាលពិអំឡុងដើមខែមិថុនានេះ ដោយជ្រើសរើសយកបេក្ខភាព២០រូបដើម្បីឡើងឆាកប្រកួតដែលមានទាំងវគ្គបង្ហាញមុខណែនាំខ្លួន ការបង្ហាញសមត្ថភាពដើរបង្ហាញម៉ូត និងសមត្ថភាពសិល្បៈ និងការបង្ហាញមុខក្នុងឈុតតំណាងជាតិជាដើម។ នៅមានវគ្គពិសេសគឺក្នុងឈុតហែលទឹកមួយទៀតដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះមុនពេលដែលវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖