ព័ត៌មានទាន់ហេតុការណ៍៖

ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បំភ្លឺទាក់ទងទៅនឹងការផុសរបស់គណនីហ្វេប៊ុកមួយឈ្មោះថា​ Tak Narita ដែលបាន Live Video និយាយបំផ្លើសខុសពីការណ៍ពិត

ចែករំលែក៖

     ភ្នំពេញ ៖ នៅរសៀលថ្ងៃនេះ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេប៊ុកមួយឈ្មោះថា​  Tak Narita ដែលបាន Live Video និយាយបំផ្លើសខុសពីការណ៍ពិត ក្នុងគោលបំណងអាក្រក់​ បង្ខួចកិត្តិយសដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់ ដែលខ្លួនផ្ទាល់បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ នៅគោលដៅស្តុបស្ពានដែកចំការដូង ។ 

   កាលពីវេលាម៉ោង៩:១៧នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ រថយន្ត ម៉ាក Prius ពណ៌ទឹកប្រាក់ បើកបរពីទិសដៅខណ្ឌដង្កោ ឆ្ពោះទៅ ស្ទឹងមានជ័យ ពេលមកដល់ចំណុចភ្លើងស្តុបស្ពានដែកចំការដូង រថយន្តនោះ ក៏បន្តដំណើរទៅមុខទាំងភ្លើងស្តុប ពណ៌ក្រហម ទើបមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅតាមធ្វើការឃាត់ និងអប់រំណែនាំ បង្ហាញកាមេរ៉ាចរាចរណ៍ ដោយមិនបានផាកពិន័យតាមផ្លូវច្បាប់​នោះទេ។ បុគ្គលល្មេីសច្បាប់រូបនេះបានធ្វេីការសុំទោសមសត្ថកិច្ច​ ហេីយក៏បេីកបរចេញទៅ​។ មួយសន្ទុះក្រោយមកបែរជាបុគ្គលម្នាក់នេះឡាយបរិហារកេរ្តិ៍ចោទប្រកាន់មកលេីសមត្ថកិច្ច​ទាំងខ្លួនគាត់ផ្ទាល់ជាអ្នកដែលខុស​ និងបេីកបរដោយល្មេីសភ្លេីងសញ្ញាចរាចរណ៍​ ។ 

    កុំព្រោះតែចង់ល្បី​ ចង់បានការចាប់អារម្មណ៍ពីមហាជន​ ចង់បានការ​ Like and Share បែរជាធ្វេីការឡាយដោយគ្មានការគិតពិចារណា​បែបនេះ​។

សូមចូលរួមសហការផ្សព្វផ្សាយតែព័ត៌មានពិត​ !!!៕

                            

ដោយ ៖ សហការី


ចែករំលែក៖