ម្ចាស់ជើងឯក៥សម័យកីឡាករ Andy Murray បានដកខ្លួនចេញពីកម្មវិធីQueen’s ដោយសារតែរបួសពោះដែលគាត់បានឡើងក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Stuttgart កាលពីថ្ងៃអាទិត្យ។ Murray អាយុ៣៥ឆ្នាំបានធ្វើការស្កេនកាលពីរសៀលថ្ងៃអង្គារនៅទីក្រុងឡុង ហើយបានសម្រេចចិត្តរំលងការប្រកួតCinchChampionships បន្ទាប់ពីបានបង្ហាញពីកម្រិតនៃរបួសរបស់គាត់។
Murray សង្ឃឹមថា នឹងមានកាយសម្បទាគ្រប់គ្រាន់ក្នុងការលេងនៅ Wimbledon ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនាខាងមុខ។ អតីតកីឡាករលេខ១ពិភពលោករបស់អង់គ្លេសរូបនេះអាចនឹងចូលរួមការប្រកួតតាំងពិពណ៌មួយនៅ Hurlingham ក្នុងទីក្រុងឡុងសប្តាហ៍ក្រោយ។
Murray បាននិយាយថា “បន្ទាប់ពីបានស្កេននេះ របួសពោះមានន័យថា ខ្ញុំនឹងមិនសមក្នុងការប្រកួតក្នុងកម្មវិធី Queen’s នៅឆ្នាំនេះទេ។ ការប្រកួតនេះមានន័យច្រើនសម្រាប់ខ្ញុំ ហើយវាជាការខកចិត្តដែលមិនបានប្រកួត ជាពិសេសបន្ទាប់ពីបានលេងការប្រកួតដ៏ល្អមួយចំនួននៅលើទីលានរួចហើយ”។
នេះមិនមែនជារបួសដែល Murray ធ្លាប់រងទុក្ខពីមុននោះទេ ហើយជាការធ្លាក់ចុះមួយទៀតសម្រាប់ម្ចាស់ជើងឯក Grand Slam បីសម័យកាលរូបនេះ។ កាលពីថ្ងៃចន្ទ Murray បានឡើងដល់ទី៤៧ក្នុងចំណាត់ថ្នាក់ពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់គាត់ចាប់តាំងពីត្រឡប់មកពីការវះកាត់ត្រគាកដែលគំរាមកំហែងដល់អាជីពក្នុងខែមករា ឆ្នាំ២០១៩។
Murray បានបន្តហ្វឹកហាត់ចាប់តាំងពីការវះកាត់កែឆ្អឹងត្រគាក ដែលក្បាលសរសៃពួរត្រូវបានវះកាត់ ប៉ុន្តែក៏បានជួបប្រទះនឹងការរងរបួសដែលបានរារាំងដល់ការរីកចម្រើនរបស់គាត់។ គាត់បានលេង៩ប្រកួតនៅលើទីលានកាលពីពីរសប្តាហ៍មុន ដោយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ ATP Challenger នៅ Surbiton មុនពេលគាត់រត់ទៅវគ្គផ្តាច់ព្រ័ត្រ Stuttgart នៅក្នុងកម្មវិធីដ៏សំខាន់មួយនេះ។
Murray បានតស៊ូជាមួយនឹងបញ្ហាពោះខាងឆ្វេងក្នុងសិតទី៣នៃការបរាជ័យរបស់គាត់ដោយកីឡាករអ៊ីតាលី Matteo Berrettini ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)