រដ្ឋចំនួន១៣គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋកំពុងតែអនុវត្តច្បាប់ប្រឆាំងការរំលូតកូន ក្រោយតុលាការកំពូលអាមេរិក បានសម្រេចបញ្ចប់ច្បាប់ Roe v Wade ដែលទទួលស្គាល់សិទ្ធិរំលូតកូនស្របច្បាប់ ។
ស្ត្រីនៅក្នុងរដ្ឋចំនួន១៣ខាងលើ អាចនឹងទៅកាន់រដ្ឋផ្សេងទៀតដើម្បីរំលូតកូន ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអនឡាញជាមួយអភិបាលរដ្ឋគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនៅថ្ងៃទី២ខែកក្កដា លោកបៃឌិនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីស្ត្រីនៅរដ្ឋគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋអាចត្រូវបានចាប់ខ្លួនដោយសារតែទៅកាន់រដ្ឋគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដើម្បីរំលូតកូន។
ក្នុងពេលនេះដែរ ប្រធានាធិបតីបៃឌិនបានប្រកាសថា រដ្ឋាភិបាលសហរដ្ឋចាំបាច់ត្រូវតែធ្វើសកម្មភាពដើម្បីការពារសិទ្ធិរបស់ស្ត្រី។
ក្នុងពេលនេះដែរ អភិបាលរដ្ឋ New Mexico លោក Michelle Lujan Grisham បានប្រកាសនៅក្នុងកិច្ចប្រជុំថា លោកនឹងមិនសហការជាមួយរដ្ឋគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដើម្បីចាប់ខ្លួនស្ត្រីដែលមានបំណងចង់ទៅរំលូតកូននៅក្នុងរដ្ឋគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនោះទេ ៕ ដោយ៖ ធីរីណា
រូបថត៖ NYT