សារព័ត៌មាន NHK បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលទទួលរងការបាញ់ប្រហារនោះបានស្លាប់ហើយនៅក្នុងមន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ពេកមិនអាចសង្គ្រោះបាន។ ខ្មាន់កាំភ្លើងបាញ់ចំដើមទ្រូងនិងកលោកអាបេ។
នៅក្នុងមន្ទីរពេទ្យដែលលោកអាបេព្យាបាលបានបញ្ជាក់ថា លោកអាបេបានស្លាប់ហើយនៅវេលាម៉ោង ១៨ (ម៉ោងក្នុងប្រទេសជប៉ុន)។ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបេះដូងរបស់លោកអាបេបានឈប់ដើរទៅហើយ។
ក្នុងពេលនេះដែរ មន្ត្រីគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាចបានបញ្ជាក់ថា លោកអាបេ អាយុ ៦៧ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង Kashihara ក្នុងខេត្តNara ក្រោយរងការបាញ់ប្រហារពេលលោកកំពុងថ្លែងសុន្ទរកថាឃោសនាបោះឆ្នោត។
នេះជាព័ត៌មានដ៏សោកសៅបំផុតនៅក្នុងប្រទេសដែលមិនមានប្រវត្តិប្រើប្រាស់កាំភ្លើងដូចជាប្រទេសផ្សេងទៀត៕
ដោយ៖ ធីរីណា(រូបថត ៖ Bloomberg)