ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តកំពង់ធំដឹកនាំកម្លាំងនគរបាលចុះសួរសុខទុក្ខក្រុមគ្រួសារមន្ត្រីនគរបាលដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីកន្លងទៅ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងនគរបាលជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារលោកវរសេនីយ៍ត្រី សោ សាវង់ នាយរងការិយាល័យរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ ពាមគ្រែង ឃុំ ក្ដីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃ ១៤ ខែ កក្កដា ឆ្នាំ២០២២ ។

      លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានលើកឡើងថាក្រោមការដឹកនាំ របស់  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកតែងតែយកចិត្តទុកដាក់ពីដល់កងកម្លាំងនគរបាល តាមមូលដ្ឋាននានា និងផ្ដាំផ្ញើសួរសុខទុក្ខ ដលកង់កម្លាំងនគរបាល ទូទាំងខេត្តកំពង់ធំ ។

       ជាមួយគ្នានោះដែរលោកស្នងការថ្លែងចូលរួមសោកស្ដាយយ៉ាងពន់ពេកចំពោះទុក្ខសោកកើតមានឡើងលើក្រុមគ្រួសារលោក សោ សាវង់ យ៉ាងផ្ទួនៗ ដោយការបាត់បង់ហេដ្ឋាន ទ្រព្យសម្បត្ដិ វត្ថុមានតម្លៃ.មិនត្រឹមតែប៉ុណ្ណោះលោកត្រូវបានបាត់បង់លោកឪពុកជាទីស្រឡាញ់ថែមទៀតផង។

     ក្នុងនោះលោកស្នងការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គិភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ ។

      ក្នុងឱកាសសួរសុខទុក្ខលោកស្នងការនិងក្រុមការងារបាន ប្រគល់អង្ករ ២០០ គីឡូក្រាម ថវិកាមួយចំនួន  ដើម្បីចូលរួមសម្រាលដោះស្រាយជីវភាពជាប្រចាំថ្ងៃ និងជូនថវិកា លោកគ្រូ អ្នកគ្រូ បងប្អូន  លោកយាយ លោកតា ប្រជាការពារ សរុបថវិកា ២២,៥៥០,០០០រៀល ។

    លោក សោ សាវង់ និងក្រុមគ្រួសារព្រមទាំងបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអស់លោក លោកស្រី ដែលចំណាយពេលវេលាដ៏មានតម្លៃចុះសាកសួរសុខទុក្ខឧបត្ថម្ភ សម្ភារ ថវិកា ដល់ក្រុមគ្រួសារលោក និងគោរពជូនពរលោកស្នងការនិងក្រុមការងារព្រមទាំងសប្បុរសជន សូមសមប្រកបជួបប្រទះតែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 

ដោយ៖សហការី(កំពង់ធំ)


ចែករំលែក៖