ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រលប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងដើម្បីពង្រឹងគុណភាពនិងវិសាលភាពេសវាទូរគមនាគមន៍ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងសាងសង់ស្ថានីយអង់តែន ចំនួន ១០០ ដោយប្រើប្រាស់ថវិការបស់ មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ ទេសចរណ៍ដាច់ស្រយាល។ ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះគឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និង ក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវានៅតាមភូមិសាស្ត្រទូទាំងប្រទេស ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការ សាងសង់ស្ថានីយអង់តបន្ថែម សំដៅធ្វើឱ្យសេវាទូរគមនាគមន៍មានគុណភាពនិងការគ្របដណ្តប់ឱ្យកាន់ត ប្រសើរឡើង។
អាស្រ័យហេតុនេះ សូមប្រតិបត្តិករទូរគមនាគមន៍ ស្ថាប័នពាក់ព័ន្ធ និងសាធាអាណជនទាំងអស់មេត្តាជ្រាប និងចូលរួមសហការ ៕
ដោយ ៖ សិលា