ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៥,៦០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧១,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤១%។
សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំង គ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ-១៩ នឹងរក្សាគម្លាត អនុវត្តតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ ខណៈជំងឺកូវីដ-១៩ នៅតែបន្តធ្លង ៕
ដោយ ៖ សិលា