ព័ត៌មានទាន់ហេតុការណ៍៖

បើកត្រាក់ទ័រសណ្ដោងរទេះដឹកខ្សាច់ពេលចុះចំណោតបណ្ដាលឱ្យក្រឡាប់ត្រាក់ទ័រសង្កត់ពីលើស្លាប់ភ្លាមនៅភូមិដីក្រហម

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅវេលម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ដោយបុរសចំណាស់ម្នាក់បើកបរត្រាក់ទ័រសណ្តោងរទេះដឹកខ្សាច់ចុះចំណោតក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្លាប់ នៅចំណុចមុខផ្ទះកាហ្វេ ឃុន នារី ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ លាង ណាក់ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមប្រភពព័ត៍មានពីសម្ដីរបស់ប្អូនប្រុសម្នាក់ដែលរស់នៅជាមួយគាត់បានរៀបរាប់ឲ្យដឹងថា÷មុនពេលកើតហេតុបុរសជាជនរងគ្រោះបានបេីកបរត្រាក់ទ័រសណ្តោងរទេះ តែម្នាក់ឯងក្នុងបំណងដឹកខ្សាច់ពីក្រោមផ្ទះ ឡេីងទៅទួលលេីភ្នំ ហេីយគាត់ក៏ដឹកខ្សាច់នោះបានចំនួន៤ជេីងហេីយ លុះពេលដល់ជេីងចុងក្រោយគាត់ក៏បើកត្រាក់ទ័រចុះពីទួលចំណោតចោទលេីភ្នំទៅក្រោមផ្ទះ វិញក៏ជាន់ហ្រ្វាំងអត់សុីរទេះអូសពីក្រោយក៏រុញអាត្រាក់ ពីក្រោយបណ្ដាលឲ្យក្រឡាប់អាត្រាក់សង្កត់ពីលើគាត់បណ្ដាលឲ្យស្លាប់ភ្លាម់ៗនៅកន្លែងកេីតហេតុ គួរឲ្យអាណិតអាសូរ។

-មូលហេតុ:បណ្តាលមកពីអ្នកបេីកបរ,បើកចុះទួលចោទហេីយជាន់ហ្រ្វាំងអត់ជាប់ក៏ក្រឡាប់តែម្ដង។

-បច្ចុប្បន្នសពត្រូវបាន សមត្ថកិច្ចនគរបាលជំនាញប៉ុស្ថិ៍សង្កាត់អូរតាវ៉ៅប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

ដោយ៖ស សារ៉េត


ចែករំលែក៖