ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញ​ ​កោះហៅ​បុរស​៣​នាក់ ​ឱ្យចូលខ្លួន​ធ្វើ​កិច្ចសន្យា​ និង​សុំ​ទោស​ជា​សាធារណៈនូវ​កំហុស​របស់​ខ្លួន​ករណី​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​សង្គម​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា៖

​ដោយ​អនុវត្ត​បទបញ្ជា​របស់​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាលរ​ជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​បានឃើញ​គណនី​ផេ​ក​ហ្វេ​សប៊ុកមួយ​ដែល​មានឈ្មោះ​ Kaa​ Offical​ បាន​ផុស​ឃ្លី​ប​វី​ដេ​អូ​ចំណងជើង​ថា​ “​វិប្បដិសារី​”​ នៅ​លើសបណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុក​ ទាក់ទង​ទៅ​នឹង​សកម្ម​ភាពបុរស​០២​នាក់​ សម្តែង​សកម្មភាពដោយ​និយាយ​ពាក្យ​ពេ​ជន៍​ អ​សីលធម៌​ អាសអាភាស​ កាលពី​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​សង្គម​ ហើយ​ក៏​មានការ​ផ្ទុះ​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផង​ដែរ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២២​ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃ​ផែន​ការងារ​សន្តិសុខ​ សហការ​ជាមួយ​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​យេ​ន​ឌ័​រ​ បាន​ធ្វើការ​កោះហៅ​បុគ្គល​ទាំង​០៣​នាក់​ ឲ្យ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​ និង​សុំ​ទោស​ជា​សាធារណ​:​នូវ​កំហុស​របស់​ខ្លួន​ បុគ្គល​ទាំង​០៣​នាក់​រួម​មាន​ ៖​ 

១-​ ឈ្មោះ​ វ​ណ្ណា​ ឌី​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មុខរបរ​សិល្បករ​ (​តួ​សម្តែង​)​ 

២-​ ឈ្មោះ​ ងួ​ន​ ពិសី​ ភេទ​ប្រុស​ អាយុ​១៨​ មុខរបរ​ សិល្បករ​ 

៣-​ ឈ្មោះ​ ពៅ​ ដេ​វី​ដ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ អ្នកគ្រប់គ្រង​ផេ​ក​ ។

សូមបញ្ជាក់ថាជនទាំង៣នាក់ខាងលើនេះក្រោយពីទទួលកំហុសរួចសមត្ថកិច្ចបានឲ្យត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ អរុណរះ


ចែករំលែក៖