ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានមកដល់កម្ពុជានៅពេលវេលាមុនក្រោយគ្នាបន្តិចជាមួយលោកស្រី Nancy Pelosi ដែលទៅដល់តៃវ៉ាន់ដែរកាលពីយប់មិញ

ចែករំលែក៖

ភ្នំពេញ ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានមកដល់កម្ពុជានៅពេលវេលាមុនក្រោយគ្នាបន្តិចជាមួយលោកស្រី Nancy Pelosi ដែលទៅដល់តៃវ៉ាន់ដែរកាលពីយប់មិញ។ 

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ រដ្ឋមន្រ្តីការបរទេសរុស្សុី Sergey Lavrov នឹងធ្វើដំណើរទៅកាន់ប្រទេសភូមាមុននឹងមកដល់កម្ពុជានៅពេលព្រលប់។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken ក៏នឹងមកដល់កម្ពុជានៅព្រលប់ថ្ងៃពុធនេះដែរ។ រដ្ឋមន្រ្តីការបរទេស២៣ប្រទេសបានមកដល់និងគ្រោងមកដល់ជាបន្តបន្ទាប់សម្រាប់កិច្ចប្រជុំអាស៊ាននៅភ្នំពេញរហូតដល់ថ្ងៃទី៥ ខែសីហា។ ក្នុងចំណោមនោះ មានរដ្ឋមន្រ្តីជិតពាក់កណ្តាលគ្រោងនឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបន្តបន្ទាប់ ហើយក៏នឹងមានជំនួបទ្វេរភាគីនិងត្រីភាគីដាច់ដោយឡែករបស់គេផ្សេងទៀតក្រៅពីកិច្ចប្រជុំរួម។ រង់ចាំមើលថានរណាជួបនរណាខ្លះ? គេនឹងពិភាក្សាអ្វី? នឹងមានលទ្ធផលអ្វីចេញពីទីក្រុងភ្នំពេញដែរឬទេ? ជាពិសេស ចិន-អាម៉េរិក, អាម៉េរិក-រុស្សុី, អាម៉េរិក-ជប៉ុន-អូស្រ្តាលី?…ចុះឥណ្ឌាវិញនឹងជួបជាមួយនរណា? ៕

ដោយ ៖ លោក ពុយ គា


ចែករំលែក៖