ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ សូមគោរពជូនពរ​ និងអបអរសាទរ​ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលត្រូវបានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សូមគោរពជូនពរ​ និងអបអរសាទរ​ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលត្រូវបានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍​ ។ 

លិខិតអបអរសាទរ គោរពជូន សម្តេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !

ជំនួសមុខ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូម ចូលរួមសម្តែងនូវការរំភើបត្រេកអរនិងអបអរសាទរជាទីបំផុត ចំពោះ សម្តេច អគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាកល វិទ្យាល័យភូមិន្ទភ្នំពេញផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ នាថ្ងៃសុក្រ ៨កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ។

ប្រការដែល សម្តេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ទទួលបានសញ្ញាបត្របណ្ឌិតជាបន្តបន្ទាប់ពីគ្រប់មជ្ឈដ្ឋានទាំងក្នុង-ក្រៅ ប្រទេសនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា សម្តេចតេជោ គឺជាមគ្គុទេសន៍ដឹកនាំប្រកបដោយចក្ខុវិស័យ ដែលបានរួមចំណែកបង្កើតឡើងវិញនូវរបបរាជានិយម អនុវត្តនយោបាយឈ្នះឈ្នះ សម្រេចបាននូវ ការបោះបង្គោលនិងកំណត់ព្រំដែនជាមួយប្រទេសជិតខាង កសាងនិងពង្រឹងបាននូវស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធសង្គម ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាប្រទេស ដែលសមិទ្ធផល ប្រវត្តិសាស្ត្រនេះពិតជាបានកើតចេញពីការលះបង់គ្រប់បែបយ៉ាងរបស់ សម្ដេចតេជោ ពិតប្រាកដ ។

នាឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូម ជួយប្រោះព្រំសិរីមង្គលវិបុលសុខជូន សម្តេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត បុត្រ-បុត្រធីតា ចៅប្រុសស្រីទាំងអស់ សូមជួបប្រទះនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖