លោក Mikel Arteta បាននិយាយថា ក្រុម Arsenal របស់គាត់មើលទៅហាក់ដូចជាស្រេកឃ្លានជ័យជម្នះ បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាប់ផ្តើមដ៏ល្អឥតខ្ចោះជាមួយនឹងជ័យជម្នះលើក្រុម Crystal Palace នៅថ្ងៃប្រកួតបើកឆាកស្វាគមន៍រដូវកាលថ្មី Premier League ២០២២–២០២៣ នៅកីឡដ្ឋាន Selhurst Park កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ។
ក្រុមកាំភ្លើងធំបានរក្សាទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេមុនរដូវកាលជាមួយនឹងការប្រកួតដ៏ស្វាហាប់ដែលត្រូវបានបង្ហាញនៅពេលដែលកីឡាករ Gabriel Martinelli បានតែតបញ្ចូលនាទីនាំមុខនៅនាទីទី២០ក្នុងតង់ទី១ ពីការបញ្ជូនបាល់របស់កីឡាករចំណូលថ្មី OleksandrZinchenko ។
ការចំណាយពេលភាគច្រើននៃតង់ទីមួយរបស់ក្រុម Crystal Palace ដើម្បីសម្របខ្លួនទៅនឹងអ្នកទស្សនា ហើយក៏មានឱកាសនៅពេលដែលកីឡាករ Odsonne Edouard ព្យាយាម បន្ទាប់ពីការតែតបាល់របស់ Joachim Andersen ពីចម្ងាយ។
ដោយមានអ្នកទស្សនាក្នុងកីឡដ្ឋានមានភាពកុះករឡើងវិញ ក្រុមCrystal Palace បានបន្តស្វែងរកឱកាស ប៉ុន្តែក្រុម Arsenal បានព្យាយាមដើម្បីស្វែងរក៣ពិន្ទុពេញលេញ ហើយគ្រាប់ទី២បានកើតឡើងនៅពេលដែលកីឡាករ Marc Guehi តែតបញ្ចូលទីខ្លួនឯងនៅនាទីទី៨៥។រហូតចប់ការប្រកួតក្រុមភ្ញៀវកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល២ទល់០។
ក្រោយចប់ការប្រកួតលោក Arteta បាននិយាយថា “ខ្ញុំមានអារម្មណ៍បែបនេះសម្រាប់២–៣សប្តាហ៍ដំបូងចាប់តាំងពីការបើករដូវកាល។ ក្រុមមកទីនេះដើម្បីលេងតាមរបៀបដែលយើងចង់លេង យើងមានភាពលេចធ្លោ យើងជាអ្នកគម្រាមកំហែង យើងពិតជារស់រវើក និងមុតស្រួចតាំងពីដើមមក។ បន្ទាប់មកនៅពេលដែលយើងមានអារម្មណ៍ថា ស្ថិតនៅក្រោមសម្ពាធ យើងបានស៊ូទ្រាំដោយភាពអត់ធន់”។
រដូវកាលថ្មី២០២២–២០២៣ បានចាប់ផ្តើមនៅដំបូងដោយក្រុមទាំង២ខាងលើជាអ្នកប្រកួតបើកឆាក។ សម្រាប់ការប្រកួតនៅថ្ងៃទី៦ និងថ្ងៃទី៧ នឹងមានការប្រកួតបន្តទៀត ខណៈដែលក្រុមខ្លាំងៗកំពុងប្រជែងក្នុងការស្វែងរកកីឡាករថ្មីមានសក្តានុពលដើម្បីដណ្តើមពាននៅរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)