ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅសហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សរងរបួស៩នាក់

ចែករំលែក៖

កម្លាំងប៉ូលិសទីក្រុង Cincinnati ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក នៅថ្ងៃទី ៧ខែសីហា បានប្រកាសឱ្យដឹងថា មានករណីបាញ់ប្រហារនៅកណ្តាលទីក្រុងនេះបណ្តាលឱ្យមានមនុស្ស៩នាក់រងរបួស។
តាមការលើកឡើងរបស់លោក Mike John មន្ត្រីប៉ូលិសក្នុងទីក្រុង Cincinnati បានឱ្យដឹងថា មានភាពចលាចលកើតឡើងក្រោយពេលមានការប៉ះទង្គិចគ្នារវាងមនុស្សពីរក្រុមនៅវេលាម៉ោង ២រំលងអធ្រាត្រ ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ Over-the-Rhine ។
តាមការលើកឡើងរបស់មន្ត្រីប៉ូលិស មានខ្មាន់កាំភ្លើងពីរនាក់ បានផ្ទុះអាវុធ ធ្វើឲ្យកម្លាំងប៉ូលិសត្រូវផ្ទុះអាវុធដើម្បីបំបែកក្រុមមុនស្សបង្កហិង្សា។ ក្នុងការបាញ់ប្រហារគ្នានោះមានមនុស្ស៩នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពមិនគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
នៅពេលនេះដែរកម្លាំងប៉ូលិសកំពុងស្វែងរកចាប់ខ្លួនជនដៃដល់។
ក្នុងពេលជាមួយគ្នានេះអភិបាលក្រុង Cincinnati លោក Aftab Pureval ចាត់ទុកសកម្មភាពបាញ់ប្រហារនោះជារឿងមិនអាចទទួលយកបានឡើយ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់ពលរដ្ឋចូលរួមដើម្បីទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង៕

ដោយ៖ ធីរីណា(រូបថត៖TTXVN )


ចែករំលែក៖