ខេត្តបាត់ដំបង ៖ កាលពី២០ឆ្នាំមុនអ្នកណាមិនស្គាល់រន្ទះជើង ក្រាក់ សម្ផស្ស កីឡាប្រដាល់ ដ៏ល្បីកក្រើកសង្វៀនគ្រប់ស្ថានីយទូរទស្សន៍ ជាមួយនឹងការបោះសំឡេង ក៏ដូចតម្កើងកីឡាប្រដាល់កម្ពុជា ឱ្យមានការគាំទ្រខ្លាំង ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស។
តែឥឡូវគ្មានអ្នកណាចង់ដឹង គ្មានអ្នកណាចង់អើពើគាត់ឡើយស្ថានភាពគាត់ពេលនេះវេទនាមែនទែន រកព្រឹកខ្វះល្ងាច ឱជីវិត ! ជីវភាពគ្រួសារម្នាក់ៗមិនដូចគ្នាទេ ។
បើសិនជាអាចតាមក្លិបប្រដាល់នានាជួយសារ៉េឲ្យគាត់បានធ្វើជាគ្រូជំនួយផង សូមអរគុណជាអនេកប្បការផងដែរ។
ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ដោយចិត្ត អាណិតអាសូរ និងសរសេរថា, (គួរឲ្យសង្វេគ គ្រាន់តែអាហារ ៣ពេល រកមិនចង់បានផង !!
ក្រាក់ សម្ផស្ស កីឡាប្រដាល់ ដែលធ្លាប់ល្បីឈ្មោះ កំពុងធ្លាក់ខ្លួន មានជំងឺ ប្រចាំកាយ រស់នៅក្នុងខ្ទម ដ៏កម្សត់ មានជីវភាពក្រីក្រ រកតែបាយហូប មិនចង់បានផង ដើរស៊ីឈ្នួលដាំដំឡូងឲ្យគេ បានលុយ ១ថ្ងៃ ហូប ១ថ្ងៃ ។
facebook ផ្សេងទៀតសរសេរថា, (ដោយទទួលបានព័ត៌មានតាមបណ្ដាញសង្គម ហ្វេសប៊ុក ថា ប្អូនប្រុស ក្រាក់ សម្ផស្ប អ្នកប្រដាល់ក្បាច់គុនខ្មែរ ជួបប្រទះជីវភាពខ្វះខាតខ្លាំងកំពុងត្រូវការជំនួយ ខ្ញុំបាទ និង ក្រុមគ្រួសារ សូមឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារ និង ប្អូន ហេង ឡាលីន និង ភរិយា ឧបត្ថម្ភ ៥០០ដុល្លារ ។
ថវិកានេះខ្ញុំនឹងឱ្យក្មួយនៅបាត់ដំបងយកទៅជូនដល់ផ្ទះខ្ទមកំសត់របស់ ប្អូនប្រុស ក្រាក់ សម្ផស្ប នៅស្រុក សំឡូត ខេត្តបាត់ដំបង តែម្ដង ៕
ដោយ ៖ សិលា