ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារបច្ចេកទេស ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព ពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងអ្នកពាក់ព័ន្ធ ជ្រាបថា ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារបច្ចេកទេស ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលក្រុមការងារនឹងចាប់ផ្តើមចុះអនុវត្តការងារចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ តទៅ។ 

សូមបញ្ជាក់ថា, រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងអ្នកពាក់ព័ន្ធ ជ្រាបថា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារបច្ចេកទេស ដើម្បីចុះវាស់វែងកំណត់និយាមកា ក្បាលដីនិងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលក្រុមការងារនឹងចាប់ផ្តើមចុះអនុវត្តការងារ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ តទៅ។ ដើម្បីឱ្យក្រុមការងារអាចអនុវត្តការងាររបស់ខ្លួនតាមកម្មវិធី ដែលបានគ្រោងទុកស្របតាមនីតិវិធី និងច្បាប់ជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹង ដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងអ្នក ពាក់ព័ន្ធ ចូលរួមសហការផ្តល់ព័ត៌មានជូនក្រុមការងារបច្ចេកទេសតាមពេលវេលាកំណត់ខាងលើ។

ទទួលបានសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមជឿជាក់ថា រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងអ្នកពាក់ព័ន្ធ ចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖