ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្ដាពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់នៅមុខបុរីវិមានភ្នំពេញឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកម៉ាស្ដាមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រីឯរថយន្តបែកកង់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខបុរីវិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាស្ដាមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AB-6600 ពីទិសខាងត្បូងទៅទិសខាងជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់។ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ម៉ែត្រ ខូចខាតផ្នែកខាងមុខខាងឆ្វេងនិងបែកកង់ទៅមុខលែងរួច។

      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖