ភ្នំពេញ ៖ ជនសង្ស័យម្នាក់ខណៈកំពុងធ្វេីសកម្មភាពគាស់របងផ្ទះបំណងចូលលួចទ្រព្យសម្បត្តិត្រូវម្ចាស់មកឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ បុល ប៊ុនថា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះឈ្មោះ មាស សាន ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិព្រៃល្វា សង្កត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានអង្គុយលេងនៅមុខហាងពន្លឺរាត្រី៩៩ ជាប់ផ្ទះដែលទុកចោល ពេលនោះក៏លឺសំឡេងគាស់ផ្ទះភ្លាមនោះរូបគាត់ក៏ដេីរលបៗទៅមេីលស្រាប់តែប្រទះឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពគាស់របងផ្ទះចូលលួចទ្រព្យសម្បត្តិក៏ចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ