ក្រុមមេឃខៀវ Manchester City បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារឆ្វេងសញ្ជាតិអេស្ប៉ាញ Sergio Gomez ពីក្លិបបែលហ្ស៊ិក Anderlecht ។ នេះបើយោងតាមក្រុមម្ចាស់ជើងឯក Premier League បានប្រកាសកាលពីល្ងាចថ្ងៃអង្គារ ទី១៦ សីហា។
កីឡាករវ័យ២១ឆ្នាំរូបនេះជាអតីតកីឡាករយុវជនរបស់ក្លិប Barcelona បានលេងក្រោមការដឹកនាំរបស់អតីតប្រធានក្រុម Man City លោក Vincent Kompany នៅ Anderlecht កាលពីរដូវកាលមុន។
Gomez ទំនងជាអាចមកជំនួស Joao Cancelo ឬកីឡាករអ៊ុយក្រែន Oleksandr Zinchenko ដែលត្រូវបានលក់ទៅ Arsenal កាលពីខែមុន។Gomez គឺជាកីឡាករទី៤របស់ Man City ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនេះបន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធន័រវេស Erling Haalandខ្សែបម្រើអង់គ្លេស Kalvin Phillips និងអ្នកចាំទីអាល្លឺម៉ង់ Stefan Ortega ។
ដោយឡែកខ្សែការពារ Carlos របស់ក្លិប Aston Villa បានត្រៀមធ្វើការវះកាត់បន្ទាប់ពីប្រេះឆ្អឹង ដែលខាងបច្ចេកទេសហៅថា Achilles។ កីឡាករចំណូលថ្មី Diego Carlos កំពុងប្រឈមមុខនឹងបញ្ហារបួសសរសៃពួរសរសៃពួរ Achilles ដែលនឹងតម្រូវឱ្យគាត់ធ្វើការវះកាត់។ នេះបើយោងតាមក្លិប Premier League បាននិយាយកាលពីថ្ងៃចន្ទ។
ក្លិប Aston Villa បានចុះហត្ថលេខាលើខ្សែការពារវ័យ២៩ឆ្នាំរូបនេះពីក្រុម Sevilla របស់ La Liga ក្នុងតម្លៃខ្លួន២៦លានផោន (៣១.១៨លានដុល្លារ) នៅក្នុងទីផ្សារដោះដូររដូវបិទ។
ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កីឡាករបានរងរបួសក្នុងអំឡុងពេលការទទួលជ័យជម្នះ ២–១ កាលពីថ្ងៃសៅរ៍លើក្រុម Everton។ គាត់នឹងត្រូវការការវះកាត់ហើយបន្ទាប់មកនឹងចាប់ផ្តើមកម្មវិធីស្តារនីតិសម្បទារបស់គាត់” ។
ជាមួយគ្នានេះក្លិបមិនបានផ្តល់ពេលវេលាសម្រាប់ការវិលត្រឡប់របស់កីឡាករប្រេស៊ីលនោះទេ។ បច្ចុប្បន្នក្រុម Aston Villa ដែលស្ថិតនៅលេខ៩ក្នុងតារាង Premier League នឹងត្រូវធ្វើដំណើរទៅជួបក្រុម Crystal Palace នៅថ្ងៃទី២០ ខែសីហាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)